ព័ត៌មានទាន់ហេតុការណ៍៖

ពលបាលត្រី ឈឹម រត្ថា ត្រូវបានដកតំណែងនិងបណ្តេញចេញពីក្របខណ្ឌមន្ដ្រីនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចំពោះពលបាលត្រី ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

ក្នុងសេចក្តីសម្រេចរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ដោយប្រាក់បៀវត្សនិងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែមិថុនា ឆ្នាំ២០២៦ តទៅ។

គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកអភិសន្ដិបណ្ឌិត ស សុខា បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាន នាយកដ្ឋានច្រកទ្វារទី១ ប្រធាននាយកដ្ឋានអង្គភាពពាក់ព័ន្ធ និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖