ភ្នំពេញ ៖ បន្ទាប់ពីសិក្សារយៈពេល២ថ្ងៃ កន្លងមកបណ្តាកងឯកភាពចំណុះក្រសួងការពារជាតិអគ្គបញ្ជាការកងយោធពល ខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទាំង៦ ដោយមានកិច្ច សហការជាមួយក្រសួងកិច្ចការនារីរួចមក នារសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការពារជាតិបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រលើកទី១ក្រោមអធិបតីភាពលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារយេនឌ័រ និង លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួង កិច្ចការនារី ។
បន្ទាប់ពីចំណាប់អារម្មណ៍ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ី មនដារី អគ្គនាយករង អគ្គនាយកដ្ឋាន ក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារយេនឌ័រ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួចមកលោកស្រី រដ្ឋលេខាធិការទាំង២រូបបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ម សិក្សាការីដែលបានចូលរួម ព្រមទាំងយក ចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់បទឧទេ្ទសនាម របស់គ្រូ ក៏ដូចជាគ្រូឧទ្ទេសចែករំលែកចំណេះដឹងនិងបទពិសោធន៍ជូនកម្មសិក្សាការី ដែល បានសិក្សាក្នុងវគ្គនេះ ។
បច្ចុប្បន្នរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសបានសុខសន្តិភាព ស្ថិរភាព និង អភិវឌ្ឍន៍គ្រប់វិស័យក្នុងនោះស្ថានភាព ស្ត្រីត្រូវបានយកចិត្តទុកដាក់ខ្ពស់ ។ ដោយ ឡែកស្ត្រីក្នុង ខ.ភ.ម ក៏ទទួលបានការគិតគូរ ពីប្រមុខរាជរដ្ឋបាលដែរ ។
លោកស្រីក៏បានបន្តទៀតថា ដោយ ទទួលបានការឯកភាពពីថ្នាក់ដឹកនាំក្រសួងការពារជាតិក្រុមការងារយេនឌ័របានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ឆ្លើយតបជាមួយនឹងយុទ្ធសាស្រ្តទី២ ក្នុង ចំណោមយុទ្ធសាស្ត្រទាំង៦នៃផែនការ យុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ក្រសួង ការពារជាតិ ឆ្នាំ២០១៦-២០២០ ។ នៅ ពេលបញ្ចប់វគ្គសិក្សាកម្មសិក្សាការី នឹងក្លាយជាគ្រូបង្គោលជំនាញបញ្ជា្របយេនឌ័រ ដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលបានត្រឹមត្រូវ ។ លោកស្រីរដ្ឋលេខាធិការទាំង២រូបបានផ្តាំផ្ញើដល់គ្រូបង្គោលទាំងអស់ក្រោយពីទទួលបានការបណ្តុះបណ្តាលហើយ សូមយក ចំណេះដឹងដែលទទួលបានទៅធ្វើការផ្សព្វផ្សាយ ជូនដល់នាយទាហាន នាយទាហាន រង និងពលទាហាននៅតាមបណ្តាស្ថាប័នកងឯកភាពរបស់ខ្លួនធ្វើយ៉ាងណាឲ្យយោធិនទាំង២ភេទយល់ដឹងក្នុងគោលបំណងមានសមភាពយេនឌ័រ ក្នុងជួរ ខ.ភ.ម ។
បន្ទាប់មកគណៈអធិបតីក៏បានប្រគល់ លិខិតបញ្ជាក់ការសិក្សាដល់កម្មសិក្សាការី ចូលរួមក្នុងវគ្គបណ្តុះបណ្តាល៥៦នាក់នោះផងដែរ ៕ សុខដុម