ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមចលនាយុវជន១៥៧ខេត្តកណ្តាលជូនដំណើរលោកយាយលោកតា២០០នាក់ទស្សនាព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានក្រុមចលនាយុវជន ក្រុម១៥៧ខេត្តកណ្តាល លោកឧកញ៉ា ស្រី ចាន់ថន បានផ្តល់អាហារពេលព្រឹក និងអាហារថ្ងៃត្រង់ជូនលោកយាយ លោកតាចំនួន២០០នាក់មកពីក្រុងតាខ្មៅនិង បានជូនពួកគាត់ទស្សនា ព្រះបរមរាជវាំង។

លោកឧកញ៉ា ស្រី ចាន់ថន បានថ្លែងឲ្យដឹងបន្ទាប់ពីបានផ្តល់អាហារពេលព្រឹកដល់លោកយាយលោកតានៅព្រឹកថ្ងៃទី ២៧ ខែតុលានេះថា ដោយសារលោក យាយ លោកតាទាំងនេះ អាយុច្រើនហើយ និងមិនធ្លាប់បានចូលទស្សនាព្រះបរមរាជវាំងទើបពួកគាត់បានស្នើឲ្យក្រុមយុវជន ១៥៧ដើម្បីរៀបចំកម្មវិធីនេះឡើងដោយ ទទួលអាហារពេលព្រឹកអាហារថ្ងៃត្រង់ ភេសជ្ជៈនិងជូនពួកគាត់ចូលទស្សនាព្រះ បរមរាជវាំងជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។

លោកឧកញ៉ាបន្តថា លោកនឹងជូន លោកយាយលោកតាប្រមាណ៦០០នាក់មកពីសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ចូលទស្សនាព្រះបរមរាជវាំងដោយលើក ទី១មានចំនួន២០០នាក់ លើកទី២មាន ចំនួន២០០នាក់និងលើកទី៣ក៏មានចំនួន២០០នាក់ដែលការចំណាយលើអាហារ២ពេលនិងភេសជ្ជៈថ្លៃរថយន្តដឹកជញ្ជូនពួកគាត់មួយលើកៗប្រមាណ៣០០០ដុល្លារអាមេរិក។លោកបន្តថា អ្វីដែលលោក យាយ លោកតាសប្បាយចិត្តបំផុតគឺបាន ចូលទស្សនាវាំងហើយពួកគាត់កោដ្ឋនឹក សម្តេចបរមរតនកោដិ។ ប្រធានក្រុមចលនា យុវជនក្រុម១៥៧ដឹកនាំដោយលោក មឹង ពន្លក។

លោក យេវ ឡេង ចៅសង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលដែល បានចូលរួមទស្សនាព្រះបរមរាជវាំងផងដែរនោះបានថ្លែងថាដោយសារការអនុញ្ញាតពីលោកឧកញ៉ាស្រី ចាន់ថន ដែលបានជួយសម្រួលឲ្យលោកតាលោកយាយចូល ទស្សនាព្រះបរមរាជវាំងនិងទទួលទាន អាហារ។ នេះជាការយកចិត្តទុកដាក់របស់ លោកឧកញ៉ាដែលតែងតែយកចិត្តទុក ដាក់ដល់ប្រជាពលរដ្ឋមូលដ្ឋានមិនថាយប់ឬថ្ងៃនោះទេឲ្យតែមានបញ្ហាអ្វីមួយនៅមូលដ្ឋានលោកឧកញ៉ាតែងតែចុះជួយជាប់ ដែលជាមនោសញ្ចេតនាមួយផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕ ហេង សូរិយា

 

srey-chanthon5 srey-chanthon4 srey-chanthon


ចែករំលែក៖