ភ្នំពេញ៖ កីឡាប្រដាល់ជាកីឡាមួយ ដែលមានអាយុកាលយូរលង់ណាស់មក ហើយ។ ហើយកីឡានេះតម្រូវឲ្យកីឡាករប្ដូសាច់ស្រស់ ឈាមស្រស់ កម្លាំងកាយ ចិត្តដើម្បីផ្តួលគូប្រកួត ។ កីឡាករប្រដាល់ ត្រូវបានគេចាត់ទុកជាក្រុមមនុស្សក្លាយហានហ៊ានយកសាច់ខ្លួនឯងដែលម្ដាយ ឪពុកជាអ្នកផ្ដល់កំណើតឲ្យទៅបូជាលើ សង្វៀនប្រកួតមិនខ្លាចឈឺចាប់ហេតុផលតែមួយគឺ “ស្រឡាញ់” ។
ទាក់ទងជាមួយការលះបង់របស់កីឡាករប្រដាល់នេះដែរនេះកាលពីប៉ុន្មានថ្ងៃមុននេះមានទំព័រហ្វេសប៊ុកមួយឈ្មោះ «Cam-Sport» បានផ្ដល់ដំណឹងថា កីឡាករ សេន ប៊ុនថេន បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សុីដោយសារតែការប្រកួត ។ ខ្លឹមសារទាំងស្រុងដែលបានយកមកពីទំព័រហ្វេសប៊ុកខាងលើបានឲ្យដឹងទៀតថា “កីឡាករ សេន ប៊ុនថេន សង្គ្រោះបន្ទាន់នៅ ពេទ្យរុស្សុី ដោយសារតែការប្រគួតថ្ងៃនេះ ធ្វើឲ្យគាត់របួសដៃ ។ សុំទោសសុំបញ្ចេញ យោបល់បន្តិចព្រោះថាបន្ទាប់ពីការប្រកួតចប់ឃើញបងប្អូនយើងមួយចំនួនទោះគាត់ចាញ់ក៏នៅគាំទ្រគាត់ហើយចំពោះបងប្អូនមួយចំនួនក៏មិនពេញចិត្តនឹងការប្រកួត របស់គាត់ដែរ។ ប៉ុន្តែបងប្អូនប្រើពាក្យរិះគន់ ដើម្បីស្ថាបនាជំនួសដោយពាក្យជេរប្រមាថវាល្អជាជាង ។ សូមកុំគាំទ្រតែពេលឈ្នះអី! សុំទោសទុកមុនបើនិយាយខុស ” ។
គួរបញ្ជាក់ដែរថាយោងតាមការរៀបរាប់ខាងលើបានបង្ហាញឲ្យដឹងថាមានបងប្អូនខ្មែរយើងមួយចំនួននៅតែគាំទ្រជានិច្ចរាល់សកម្មភាពក៏ដូចជាការតស៊ូប្រយុទ្ធតតាំង របស់កីឡាករប្រដាល់កម្ពុជា មិនថាតែឈ្នះ ឬចាញ់ ប៉ុន្តែងាកទៅមើលបងប្អូនយើងមួយចំនួនទៀតគឺស្រឡាញ់គាំទ្រតែពេលឈ្នះ តែដល់ពេលចាញ់មិនដែរគាំទ្រឡើយ ហើយថែមទាំងប្រើពាក្យមិនល្អទៅលើកីឡាករថែមទៀតផង ៕ សហការី