ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋព្រួយបារម្តបង្គោលភ្លើង ៤ដើមទ្រេតរកកល់នឹងរលំ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋកើតក្តីព្រួយបារម្តបន្ទាប់ពីបង្គោលភ្លើងចំនួន៤ដើម ជាកម្មសិទ្ធរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាដាំបំពាក់ទៅដោយខ្សែកាបភ្លើង ត្រូវបានទ្រេតរកកល់នឹងរលំទៅហើយ ក្នុងរយៈពេល៤ ថ្ងៃមកនេះ ពុំទាន់ឃើញខាងក្រុមហ៊ុនមកចាត់វិធានការនៅឡើយ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិកប់គប់ ព្រប្រទល់នឹងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខ្លាចរលំមក បង្កឲ្យគ្រោះថ្នាក់ផ្សេងៗ។

តាមប្រជាពលរដ្ឋនៅចំណុចខាងលើបានឲ្យដឹងថា បង្គោលភ្លើងរបស់ក្រុមហ៊ុនអគ្គិសនីកម្ពុជាបំពាក់ទៅដោយខ្សែកាបភ្លើង នៅតាមបណ្តោយផ្លូវជាតិលេខ ត្រង់ចំណុចខាងលើ មានបង្គោលចំនួន៤ដើម ដែលទ្រេត ក្នុងនោះមានបង្គោល១ដើម ទ្រេតស្ទើរតែដល់ដីទៅហើយ ដោយសារមេឃភ្លៀងធ្លាក់ជោគជាំ ដីផុងជ្រាយ ធ្វើឲ្យបង្គោលថ្មទ្រាំទ្រលែងបាន ក្នុងរយៈពេល៤ ថ្ងៃមកនេះ ហើយក៏មិនទាន់ឃើញខាងក្រុមហ៊ុន មានវិធានការកែសម្រួលបង្គោលឡើងវិញដែរ ទោះជាពលរដ្ឋបានរាយការណ៍ទៅតាមរយៈអាជ្ញាធរហើយក៏ដោយ ។

បញ្ហាបង្គោលភ្លើង បំពាក់ទៅដោយខ្សែកាបភ្លើង មានតង់ត្យុងខ្ពស់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្តរលំប្រឈមទៅនឹងគ្រោះថ្នាក់ ។

ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋ សំណូមពរផងដែរដល់ក្រុមហ៊ុនអគ្គិសនីកម្ពុជា មេត្តាជួយមានវិធានការសម្រួលដាំបង្គោលឡើងវិញ ជៀសវាងកើតគ្រោះថ្នាក់ពេលដែលបាក់រលំ ៕
image1-7

image2-6

image3-2


ចែករំលែក៖