ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកឯកភ្នំសហការបង្រ្កាបករណីលួចម៉ូតូឃាត់ខ្លួនមុខសញ្ញា០២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២ ០២៦ វេលាម៉ោងប្រមាណ៤:០០នាទីទៀបភ្លឺ នៅចំណុចភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីលួចម៉ូតូចំនួន០១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ពាក់ផ្លាក លេខ បាត់ដំបង1V-8969 បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើ សកម្មភាពចូលលួចម៉ូតូរបស់ជនរងគ្រោះដែលទុកក្នុងរោងមុខផ្ទះអត់ចាក់សោជនរងគ្រោះឈ្មោះប្រម សុផាន ភេទស្រី អាយុ ៥៨ឆ្នាំមានទីលំនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រោយកើតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ច លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវរហូតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦វេលាម៉ោង២២:២០នាទីនៅចំណុចភូមិវត្តលៀបសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង កម្លាំងនគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានកំណត់មុខ សញ្ញានិងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះលុច ចក់ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និង២-ឈ្មោះស៊ឹម សីហា ហៅខួច ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ពេលយកមកសាកសួរក្នុងនោះគេបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ជនរងគ្រោះពិតប្រាកដមែន។

-សម្ភារះដកហូត

-ម៉ូតូចំនួន១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ បាត់ដំបង1G-9488 ដែលជាម៉ូតូជនរងគ្រោះគេដូរផ្លាកលេខ។

២-រទេះដែកលក់ទឹកអំពៅចំនួន០១។

៣-ម៉ាស៊ីនគាបទឹកអំពៅចំនួន០១គ្រឿង។

៤-ធុងទឹកកកពណ៌ក្រហមចំនួន១។

ចំពោះវត្ថុតាងដកហូតខាងលើបានប្រគល់ជូនជនរងគ្រោះវិញ។ ជនរងគ្រោះឈ្មោះយោគ ទីវ័ន្ត ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងជាម្ចាស់រទេះដែលបាត់នាពេលកន្លងមក។ រីឯជនសង័្សយបានកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖