ខ្សែបម្រើ Marco Verratti របស់ក្លិប Paris Saint-Germain បានច្រានចោល ឱកាសទៅលេងនៅក្នុងក្រុម Real Madrid របស់អេស្ប៉ាញ ហើយរីករាយនឹងបន្តលេងនៅក្នុងក្របខ័ណ្ឌកំពូលរបស់បារាំងទៀត។
កីឡាករអន្តរជាតិអ៊ីតាលីវ័យ២៣ឆ្នាំនេះត្រូវបានព័ត៌មានផ្សាយថាចង់ផ្លាស់ ចេញពីក្រុម Paris Saint-Germain ក្រោយមានជម្លោះជាមួយនឹងគ្រូបង្វឹក Unai Emery ដោយសាររូបគេត្រូវបានដាក់ជាកីឡាករ បម្រុងពេលប្រកួតស្មើនឹងក្រុម Marseille កាលពីសប្តាហ៍មុន។
ប៉ុន្តែ Marco Verratti បានចេញមក បញ្ជាក់ថា គាត់នៅតែសប្បាយចិត្តនឹងលេងក្នុងប្រទេសបារាំងដដែល ហើយបានបោះបង់ឱកាសចរចាទៅលេងក្នុងក្រុម Real Madrid ទៀតផង ៕