ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារប្រទេសឥណ្ឌូនេស៊ី ដែលបង្កើនសញ្ញាព្រមានពីរលកយក្សស៊ូណាមិ

ចែករំលែក៖

គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានកើតឡើងនៅឆ្នេរសមុទ្រកោះ Flores ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី ១៥ ខែសីហា។

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ៧,៧រ៉ិចទ័រ បានវាយប្រហារចំក្បែរកោះ Flores នៅភាគខាងកើតប្រទេសឥណ្ឌូណេស៉ី ដែលជាហេតុបណ្តាលឱ្យមានមនុស្សមួយចំនួនបាត់បង់ជីវិត ហើយអគារមួយចំនួនក៏បានរងការខូចខាតផងដែរ។

ចំណុចរំញ័រនៃរញ្ជួយដីខាងលើ បានកើតឡើងនៅកៀកនឹងភាគខាងជើងនៃឆ្នេរកោះ Flores ចម្ងាយប្រហែល៦៨គីឡូម៉ែត្រពីភាគពាយព្យនៃក្រុង Ende ជាមួយជម្រៅប្រមាណ១០គីឡូម៉ែត្រ។ ក្រោយរញ្ជួយដីដំបូងនោះ ក៏មានរំញ័រ aftershock ២ធំៗថែមទៀត គឺ៥,៦រ៉ិចទ័រ និង៥,៩រ៉ិចទ័រ កើតឡើង នៅតំបន់ដដែល។ ភ្លាមៗអាជ្ញាធរឥណ្ឌូណេស៉ី បានប្រកាសអាសន្នពីរលកស៊ូណាមិ និងទទូចឱ្យជម្លៀសមនុស្សទ្រង់ទ្រាយធំនៅតាមតំបន់ឆ្នេរនៃកោះ Flores ទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏បានសម្រេចបិទបញ្ចប់ការព្រមាននោះវិញ។

បើតាមអាជ្ញាធរឥណ្ឌូណេស៉ី មនុស្សយ៉ាងហោច២នាក់ បានបាត់បង់ជីវិត ក្រោយគ្រោះរញ្ជួយដីខាងលើ ខណៈតួលេខផ្លូវការចុងក្រោយនៃជនរងគ្រោះ ក៏ដូចជាទំហំនៃការខូចខាត នឹងត្រូវប្រកាសបន្ទាប់ពីផ្ទៀងផ្ទាត់ទិន្នន័យច្បាស់លាស់៕


ចែករំលែក៖