ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៦:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា (វាយគ្នាទៅវិញទៅមក និងយកដុំថ្មវាយម៉ូតូ) ប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ១០៣ ក្រុមទី៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០:៤៥នាទី។

+ជនសង្ស័យភាគី «ក»

១-ឈ្មោះ ពន្លឺ ពន្លក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានអាសយដ្ឋាន បន្ទប់ជួល ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

២-ឈ្មោះ ហេង សាន់ជៀង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានអាសយដ្ឋាន បន្ទប់ជួល ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

+ជនសង្ស័យភាគី «ខ»

១-ឈ្មោះ ណាត មេសា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានអាសយដ្ឋាន បន្ទប់ជួល ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាក TODAY ពណ៌ប្រផេះ អត់ផ្លាកលេខ, ដុំថ្ម១ដុំ និងដុំឥដ្ឋបាក់បែក១ដុំ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ចែករំលែក៖