ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីមណ្ឌលសុខភាពវើនសៃ ជួយស្ត្រីឈឺពោះសម្រាលកូន នៅច្រាំងទន្លេ បានដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តរតនគិរី៖ បើតាម ហ្វេសប៊ុក មណ្ឌលសុខភាព វើនសៃ បានឱ្យដឹងថា នៅថ្ងៃទី ១៨ សីហា ឆ្នាំ២០២៦ ក្រុមឆ្មបនៅមណ្ឌលសុខភាពវើនសៃបានចុះជួយស្ត្រីសម្រាលកូននៅកំពង់ដរ ភូមិប៉ុង ដែលស្ត្រីជាម្តាយ រូបនោះ ឈឺពោះហើយគាត់ក៏ជិះទូក មកសម្រាលនៅមណ្ឌលសុខភាព តែមកមិនទាន់ក៏ឈឺខ្លាំងពេលឡើងច្រាំង ហើយក៏សម្រាល នៅច្រាំងតែម្តង។

ប្រភពព័ត៌មានបានឱ្យដឹងថា ភ្លាមៗនោះប្តីរបស់គាត់បានទាក់ទងមកប្រធានមណ្ឌល ហើយប្រធានមណ្ឌល បានចាត់ឱ្យក្រុមការងារឆ្មបបានចុះជួយសង្គ្រោះគាត់ បានភ្លាមៗសុវត្ថិភាពទាំងម្តាយទាំងកូន។

ស្ត្រីនោះមានឈ្មោះ មើយ កញ្ញា អាយុ២៤ឆ្នាំ កូនទី២ សម្រាលបានស្រី រស់នៅភូមិ ត្រាក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ៕


ចែករំលែក៖