ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ក្នុង២ករណីផ្សេងគ្នា ដែលពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧ខែសីហាឆ្នាំ ២០២៦ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅទទួលព័ត៌មានពីពលរដ្ឋល្អ រួមទាំងកិច្ចប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ ខ្លួនបានជនសង្ស័យចំនួន៧នាក់ក្នុង២ករណីផ្សេងគ្នា។

+ករណីទី១ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ថេង សុខវេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរៈ ជាងភ្លើង,២-ឈ្មោះ រឿន វណ្ឌី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរទីលំនៅ ភូមិពោធិ៍រៀង ឃុំ+ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មុខរបរៈ មិនពិតប្រាកដ (ជនសង្ស័យ វិជ្ជមានសារធាតុក្នុងទឹកនោម) វត្ថុតាងចាប់យករួមមាន ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ ,កាំភ្លើងខ្លីម៉ាក GLOCK ប្រើហ្គាស កែឆ្នៃបាញ់គ្រាប់កង់ចំនួន០១ដើម, ទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅចំនួន០១គ្រឿង។

+ករណីទី២ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ១-ឈ្មោះ ហ៊ន វឌ្ឍនះ ហៅ ឈុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបន្ទប់ជួល ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ, ២-ឈ្មោះ ដែក ស្រីនាង ហៅ ល័ក្ខ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរៈ មិនពិតប្រាកដ ៣-ឈ្មោះ គឹម ឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិកូនជ្រាយ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរៈ មិនពិតប្រាកដ ៤-ឈ្មោះ ហៀង គីមឆ័ង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិស្រែអំបិល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរៈ មិនពិតប្រាកដ ៥-ឈ្មោះ ឡាប សៀងថាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅភូមិកូនជ្រែ ស្រុកស្អាង ខេត្តកណ្តាល មុខរបរៈ កម្មកររោងចក្រ(ជនសង្ស័យទាំង៥នាក់ វិជ្ជមានសារធាតុញៀនក្នុងទឹកនោម )។

វត្ថុតាងចាប់យករួមមាន ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០៥ កញ្ចប់ ,ម៉ូតូម៉ាក SONIC ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ,ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង និងម៉ាក INFINIX ពណ៌ខៀវចំនួន០១គ្រឿង , ឧបករណ៍សម្រាប់ជក់ថ្នាំញឿនចំនួន០១ និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី៕


ចែករំលែក៖