ព័ត៌មានទាន់ហេតុការណ៍៖

អនុក្រឹត្យស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតយុទ្ធជនជាយោធិននៃកងយោធពលខេមរភូមិន្ទដែលមានឋានន្តរសិក្ក័ថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី

ចែករំលែក៖

ភ្នំពេញ​៖​ រាជរដ្ឋាភិបាល ពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតយុទ្ធជន ជាយោធិននៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ដើម្បីផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ។

ពីមុនអតីតយុទ្ធជនជាយោធិននៃកងយោធពលខេមរភូមិន្ទ ទទួលបានកិច្ចគាំពាររបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ត្រឹមស័ក្តិ៥ចុះក្រោម។ ដោយឡែកអតីតយុទ្ធជនជាយោធិនចាប់ពីផ្កាយ១ឡើង មិនទទួលបានកិច្ចគាំពារនោះឡើយ។

ក្រោយទទួលបានលើកឡើងពីផលលំបាករបស់អតីតយុទ្ធជនជាយោធិនថ្នាក់ផ្កាយ រឿងរកសេវាផ្នែកសុខាភិបាល និងការចំណាយផ្សេងៗ ទើបរាជរដ្ឋាភិបាលសម្រេចពង្រីកវិសាលភាពនេះ៕

 

ដោយ​៖ តារា​


ចែករំលែក៖