ខេត្តកណ្ដាល៖ នគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងករណីអំពើលួចទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ០៥និង៣០នាទីនៅចំណុចក្នុងវត្តក្រាំងគន្ធរ: ភូមិព្រៃកន្រ្ទា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះមឹក សាំ ភេទស្រី អាយុ៦៦ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ លក់ដូរ។
ចំណែកជនសង្ស័យឈ្មោះ ញឹប ចាន់ណារី ភេទប្រុស អាយុ ៣២ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរុន ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់រួមមាន:
ទូរស័ព្ទ០១ គ្រឿង ម៉ាកTECNO SPARK ពណ៌ ប្រផេះ(របស់ជនរងគ្រោះ) ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះទុកសាកថ្មនៅក្នុងវត្តក្រាំងគន្ធរៈប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច