ភ្នំពេញ៖ ដូនចាស់ម្នាក់ដោយសារជីវ ភាពក្រីក្របានតស៊ូនៅក្នុងជីវិតដោយសារ ប្តី និងកូនស្លាប់ចោលអស់ ទើបសម្រេច ចិត្តចាកចេញពីស្រុកកំណើតមកអង្គុយ លក់កន្សែង ក្រមាបន្តិចបន្តួចនៅតាមចិញ្ចើម ផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីចិញ្ចឹមជីវិត តស៊ូហត់នឿយមិនត្អូញត្អែរអំណត់ទ្រាំនឹង ជីវិត។ ជីវិតរបស់លោកយាយមិនដូចអ្នក ខ្លះមានដៃជើងនិងកម្លាំងរឹងមាំសុខចិត្តដើរ សុំទានគេនោះទេ។ បើយើងធ្វើដំណើរ តាមផ្លូវលេខ៦៣កែងផ្លូវលេខ៣១០ ស្ថិត នៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការ មន រាជធានីភ្នំពេញយើងនឹងបានឃើញ លោកយាយជរាម្នាក់អង្គុយផ្ទាល់នឹងដី ដោយនៅពីមុខគាត់មានក្រាលកៅស៊ូ ហើយមានដាក់កន្សែងជូតមុខ ក្រមារ សារុងសូត និងអង្រឹងបន្តិចបន្តួចដើម្បីលក់ គ្រាន់បានប្រាក់យកមកចិញ្ចឹមជីវិត ដោយ សារតែប្តី និងកូនបានស្លាប់ចោលគាត់អស់ យូរឆ្នាំមកហើយ។
បើតាមសម្តីលោកយាយរូបនេះបាន ប្រាប់ថា គាត់ឈ្មោះ ធំ សាន្ត ជន្មាយុ៨១ឆ្នាំ ជាអ្នករស់នៅភូមិអង្គសង្កែ ស្រុព្រៃកប្បាស ខេត្តតាកែវ។ គាត់មានកូន៤នាក់ (ស្រី១ ប្រុស៣ ស្លាប់អស់៣នាក់ នៅតែម្នាក់ប្រុស អាយុប្រហែល៦០ឆ្នាំហើយ)។
លោកយាយបន្តថា គាត់ចាស់ហើយ គ្មានកូនចៅណានៅជួយទេ ណាមួយកូន ម្នាក់នៅរស់នោះគឺគេក៏មានអាយុច្រើនដែរហើយ និងក្រីក្រទៀត ហើយនៅឆ្ងាយពី គាត់ណាស់ ដូច្នេះលោកយាយត្រូវតែតស៊ូ ក្នុងឆាកជីវិត ព្រោះយើងជាមនុស្សចាស់ ត្រូវការលុយកាក់ទុកធ្វើបុណ្យ ទើបលោក យាយបានចាប់យកមុខរបរដើរលក់ កន្សែង ក្រមា នេះដើម្បីបានប្រាក់ចំណេញ តិចតួចចិញ្ចឹមជីវិតបន្តទៀត។ ចំណែក របស់របរនេះ គឺគាត់បានទិញពីគេយកមក លក់បន្តដោយអាចចំណេញបានបន្តិចបន្តួច គ្រាន់ទុកទិញបាយហូប។
លោកយាយធំ សាន្ត បន្តថាពេលគាត់ មកភ្នំពេញលក់ម្តងៗ ៤-១០ថ្ងៃទើបត្រឡប់ ទៅស្រុកវិញ ចំណាយប្រាក់ធ្វើដំណើរចេញ ពីស្រុកកំណើតនៅខេត្តតាកែវមកលក់នៅ ភ្នំពេញ ដោយត្រូវជិះរថយន្តតាក់ស៊ីអស់ ១០.០០០រៀល។ នៅភ្នំពេញគឺបានមក នៅផ្ទះជាមួយប្អូននៅម្តុំលូទឹកស្អុយ។ ជា រៀងរាល់ថ្ងៃ លោកយាយត្រូវជិះម៉ូតូឌុបពីផ្ទះប្អូនទៅកន្លែងលក់អស់២.០០០រៀល ទៀត ដើម្បីមកដល់ទីតាំងគាត់លក់នៅ កែងផ្លូវលេខ៣១០។
លោកយាយបានឲ្យដឹងថាទៀតថា គាត់ ចាប់យកមុខរបរនេះជាង១០ឆ្នាំមកហើយ ដោយសារតារបស់លោកយាយស្លាប់ចោល ជិត២០ឆ្នាំមកហើយ។ ដោយសារតែជួប ទុក្ខលំបាកក្នុងជរាភាពនេះហើយធ្វើឲ្យ យើងទាំងអស់គ្នាជាកូន ជាចៅគប្បីត្រូវ ជួយសម្រាលនូវទុក្ខលំបាករបស់ អ្នកមាន គុណទាំងឡាយរបស់យើងមានដូចជា ឪពុកម្ដាយ ជីដូន និងជីតា, អ៊ំប្រុស អ៊ំស្រី ដែលជាសាច់ សារលោហិត ឬជាញាតិ ជិតខាង ឬគ្រូបាធ្យាយ ដែលឋិតនៅក្នុង ជរាភាព ដោយក្ដីសន្ដោសប្រណី និង កតញ្ញូ។ ការធ្វើបុណ្យដាក់ទានលែងសត្វ មួយរយព្រៃមិនស្មើអ្វីត្រឹមការយកចិត្តទុកដាក់ចំពោះមនុស្សចាស់ជរា ដែលធ្លាប់ មានគុណចំពោះយើងត្រឹមមួយថ្ងៃនោះ ឡើយ៕ ជ្រោយពេជ្រ