ព័ត៌មានទាន់ហេតុការណ៍៖

អេហ្ស៊ីបប្រារព្ធខួបមួយឆ្នាំថ្ងៃធ្លាក់យន្តហោះរុស្ស៊ីសម្លាប់មនុស្ស២២៤នាក់

ចែករំលែក៖

កាលពីថ្ងៃទី៣០ ខែតុលា អេហ្ស៊ីបបានប្រារព្ធខួបមួយឆ្នាំថ្ងៃគ្រោះថ្នាក់យន្តហោះ រុស្ស៊ីធ្លាក់នៅលើកោះស៊ីណៃបណ្តាលឲ្យអ្នក ដំណើរទាំងអស់នៅលើយន្តហោះ២២៤នាក់ស្លាប់។

ពិធីគោរពវិញ្ញាណក្ខន្ធបានធ្វើឡើងនៅតំបន់ Sharm El Sheikh ឆ្នេរសមុទ្រក្រហម ដោយមានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍អេហ្ស៊ីប Shefif Fathy និង រដ្ឋទូតរុស្ស៊ីលោក Serge Kirpichenko ។

នៅក្នុងពិធីនោះរដ្ឋមន្ត្រីអាកាសចរណ៍អេហ្ស៊ីបសាជាថ្មីម្តងទៀតបានរំលែកទុក្ខ ដល់គ្រួសារជនរងគ្រោះស្លាប់ក្នុងឧបទ្ទវហេតុនោះ។ ចំណែកអគ្គរដ្ឋទូតរុស្ស៊ីបាន បញ្ជាក់ថា ក្តីឈឺចាប់ដោយការបាត់បង់ទាំង នោះគឺមិនអាចបំភ្លេចបានជារឿងរហូត។

នៅព្រឹកថ្ងៃទី៣១ ខែតុលា ពលរដ្ឋជាច្រើនបានប្រមូលផ្តុំគ្នានៅព្រះវិហារក្នុង ទីក្រុង Sharm El Sheikh ដើម្បីគោរពវិញ្ញាណ ក្ខន្ធអ្នកដែលស្លាប់។

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ យន្តហោះសំណាងអាក្រក់បានផ្ទុះឆេះនៅលើអាកាសកោះស៊ីណៃ ហើយធ្លាក់ចូលក្នុង សមុទ្រក្នុងរយៈពេល២៤នាទីក្រោយការចាកចេញពីទីក្រុង Sharm El Sheikh ។ សាខាក្រុម IS នៅក្នុងប្រទេសអេហ្ស៊ីបបាន ទទួលស្គាល់ថា គឺជាការវាយប្រហាររបស់ ក្រុមខ្លួន។ ក្រោយមកប្រធានាធិបតីរុស្ស៊ីបានប្រកាសថា តាមការស្រាវជ្រាវគឺមានគ្រាប់បែកលាក់នៅលើយន្តហោះខាង លើ៕ ម៉ែវ សាធី

debris


ចែករំលែក៖