ព័ត៌មានទាន់ហេតុការណ៍៖

ការបោះឆ្នោតនៅអាមេរិកមិនប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចឡើយ

ចែករំលែក៖

បើទោះបីអាមេរិកកំពុងតែរៀបចំការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខ ប៉ុន្តែមិន បានប៉ះពាល់ដល់សេដ្ឋកិច្ចនោះឡើយ។ ក្នុងត្រីមាសទី៣ឆ្នាំនេះ ការចាយវាយក្នុងស្រុកបានបន្តកើនជាង២,១ភាគរយ ប៉ុន្តែនៅយឺតជាងប្រៀបនឹងត្រីមាសទី២កន្លងទៅ ដែលមានដល់ទៅជាង៤,៣ភាគរយ។

ជិតដល់ពេលអាមេរិកបោះឆ្នោតប្រធា នាធិបតីកំណើនសេដ្ឋកិច្ចក៏ត្រូវបានរំពឹងថា បានស្ទុះទៅមុខជាងមុនហួសពីការរំពឹង ទុកកន្លងមក។ កំណើនសម្រាប់ត្រីមាស ទី៣ ឆ្នាំ២០១៦នេះ មាន២,៩ភាគរយជា កំណើនខ្ពស់បំផុតគិតតាំងពីត្រីមាសទី៣ ឆ្នាំ២០១៤មក ពេលផលិតផលជាតិសរុបក្នុងស្រុកកើន៥ភាគរយ។

កំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៦នេះ បាន កើនឡើង២,៩ភាគរយ លើសពីការរំពឹង ទុក។ នេះបើយោងតាមការរំពឹងទុកដែលចុះផ្សាយនៅថ្ងៃសុក្រនេះ១០ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតី។ កន្លងមកអ្នក ជំនាញធ្លាប់តែរំពឹងថា កំណើនអាមេរិក មានតែ២,៥ភាគរយប៉ុណ្ណោះ។

ក្រុមអ្នកជំនាញធ្លាប់គិតថា កំណើន សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៦ នៅសហ រដ្ឋអាមេរិកមានតែ២,៥ភាគរយប៉ុណ្ណោះ។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៦ សេដ្ឋកិច្ចមាន កំណើន០,៨ភាគរយ ហើយត្រីមាសទី២ មានកំណើន១,៤ភាគរយ។

មូលហេតុនាំឲ្យសេដ្ឋកិច្ចអាមេរិកស្ទុះទៅមុខជាងការរំពឹងទុកនេះគឺដោយសារតែការនាំចេញទៅក្រៅស្រុកកើនជាងមុន ហើយការចាយវាយក្នុងស្រុកវិញ ក៏មាន ការកើនឡើងដែរ។ រដូវក្តៅកន្លងទៅសហ រដ្ឋអាមេរិកនាំចេញសណ្តែកសៀងទៅក្រៅស្រុកក្នុងបរិមាណខ្ពស់ដោយសារ ប្រេស៊ីលរងគ្រោះរាំងស្ងួត។ ការវិនិយោគ នៅតាមសហគ្រាសក៏បានកើនឡើងជាង៣,១ភាគរយដែរ៕ ម៉ែវ សាធី

presidential-1311753_640


ចែករំលែក៖