ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញបានបង្ក្រាប និងឃាត់ខ្លួនជនពាក់ព័ន្ធក្នុងករណីគ្រឿងញៀនសរុបចំនួន ៤២នាក់។
នៅវេលាម៉ោង ១៥:៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រីសរុបចំនួន ៤២នាក់ (ស្រី ០៥នាក់) ដែលជាជនជាតិខ្មែរ រួមជាមួយនឹងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
វត្ថុតាងដែលត្រូវបានសមត្ថកិច្ចដកហូតរួមមាន៖
* ម្សៅក្រាមសថ្លា ចំនួន ៦៨កញ្ចប់ (ទម្ងន់សរុប ៩៣.៩ក្រាម ទាំងសម្បក)
* ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន ០៧គ្រាប់ (ទម្ងន់ ១.២ក្រាម ទាំងសម្បក)
* បារីអេឡិចត្រូនិច ចំនួន ០១ដើម
* ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង
* ដបសម្រាប់ជក់គ្រឿងញៀន ចំនួន ០៨ និងខ្សៀ ចំនួន ៣៤
* ដែកកេះ ចំនួន ១០
* ទូរស័ព្ទដៃ ចំនួន ២២គ្រឿង
* ម៉ូតូ ចំនួន ០៥គ្រឿង
ព្រមទាំងថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយ ចំនួនទៀត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច