ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបង់ក្លាដេសម្នាក់មិនស្រួលខ្លួន មិត្តភ័ក្តិបញ្ជូនទៅដល់មន្ទីរពេទ្យស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិបង់ក្លាដេស ខណៈមិនស្រួលខ្លួន ក៏ត្រូវបានមិត្តភ័ក្តិហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យ បែរជាដាច់ខ្យល់ស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ MD RUBEL ភេទប្រុស កើតនៅឆ្នាំ២០០៦ ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ ខណៈមិនស្រួលខ្លួន មិត្តភ័ក្តិគាត់ក៏ខលសុំរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បន្ទាប់មករថយន្តក៏បានមកទទួលដឹកយកទៅដល់មន្ទីរពេទ្យ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញមកពិនិត្យកោសល្យវិច័យ ដោយបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖