ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រួមជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក និងកងឆ្មាំរដ្ឋអាយដាហូ បានរៀបចំកិច្ចប្រជុំផែនការបឋម (Initial Planning Conference – IPC) សម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរក ការចាប់ផ្តើមឡើងវិញនៃលំហាត់ទ្វេភាគីនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយទសវត្សរ៍។
នាឱកាសនោះផងដែរ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពហ្វឹកហ្វឺនសំខាន់ៗ រួមមាន លំហាត់ទីបញ្ជាការ និងការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈលើវិស័យសុខាភិបាល វិស្វកម្ម និងការកម្ចាត់គ្រឿងផ្ទុះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD/UXO)។ លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ គ្រោងនឹងប្រព្រឹត្តទៅក្នុង ខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ដែលឆ្លុះបញ្ចាំងពីសន្ទុះថ្មី នៃកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា–សហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។
Cambodia–U.S. Begin Detailed Planning for Angkor Sentinel 2027
Phnom Penh, Cambodia — The Royal Cambodian Army (RCA), together with the National Centre for Peacekeeping Forces, Mine and ERW Clearance (NPMEC), U.S. Army Pacific (USARPAC), and the Idaho National Guard, conducted the Initial Planning Conference (IPC) for Exercise Angkor Sentinel 2027 from 31 August to 4 September 2026, marking an important step toward the resumption of the bilateral exercise.
Both sides discussed key training activities, including a Command Post Exercise (CPX) and professional exchanges in medical, engineering, and Explosive Ordnance Disposal/Unexploded Ordnance (EOD/UXO) capabilities.
Exercise Angkor Sentinel 2027 is scheduled to take place in February 2027, with the aim of strengthening interoperability and disaster-response capabilities, reflecting renewed momentum in Cambodia–U.S. military cooperation and a shared commitment to strengthening defense cooperation.៕

ប្រភព ៖ (PRU)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច