ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋឈើលើថ្មក្រោម ០១ខ្នងទាំងស្រុងនៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងសមត្ថកិច្ចជំនាញចេញរថយន្តទៅជួយបាញ់ពន្លត់ជាច្រើនគ្រឿង។

គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១:២០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៣៦៩ ក្រុម៩ ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយពួកគាត់នៅអង្គុយនៅខាងក្នុងផ្ទះ ក្រោយមកស្រាប់តែឮស្នូរទផ្ទុះក៏រត់មកមើល ឃើញអណ្តាតភ្លើងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះដែរ គាត់ក៏ស្រែកឱ្យអ្នកក្បែរខាងមកជួយ នាំគ្នាយកធុង និងទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។

ក្រោយពីទទួលបានដំណឹងខាងលើ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅចេញទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ។

ក្រោយពីកម្លាំងជំនាញចុះទៅដល់បាញ់ពន្លត់ចប់ ឃើញថាប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យអស់ចំនួន ១០គ្រឿង ទើបរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ១៤:១០នាទី ថ្ងៃខែឆ្នាំដដែល។

ក្នុងហេតុការណ៍ខាងលើ មិនមានអ្នកស្លាប់ និងរបួសនោះទេ គឺខូចខាតតែប្រភេទសំណង់៖ ថ្មក្រោមឈើលើ ទំហំ ៦m x ៧m, ខូចខាត៖ ទូទឹកកកចំនួន ០១គ្រឿង ម៉ាស៊ីនបោកខោអាវចំនួន ០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន (ខូចខាតទាំងស្រុង)។

ចំពោះមូលហេតុ កម្លាំងជំនាញបញ្ជាក់ថាមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កទៅជាអគ្គិភ័យ៕

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖