ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសមាគមសិល្បករខ្មែរស្នើឲ្យបញ្ចប់ការយកបទចម្រៀងមរតកដើមមកកែច្នៃ

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្តងទៀតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បាន អំពាវនាវឲ្យក្រសួងផលិតករសិល្បករសិល្បការិនីបញ្ចប់ការយកបទចម្រៀងដែលជាស្នាដៃរបស់សិល្បករជំនាន់មុនមកច្រៀងជាថ្មីហើយធ្វើការកែច្នៃថ្មីធ្វើឲ្យបាត់បង់ ទម្រង់ដើម។ ការស្នើនេះត្រូវបានធ្វើឡើងក្រោយពីគេសង្កេតឃើញមានផលិតកម្ម មួយចំនួនបានយកស្នាដៃបទចម្រៀង របស់សិល្បករទសវត្សរិ៍ទី៦០និង៧០មួយចំនួនមកផលិតសាជាថ្មី។

លោក សុះ ម៉ាច បានលើកឡើងថា “ឈប់បានគួរតែបញ្ឈប់ទៅ!នេះជាពាក្យដែលខ្ញុំបាទសូមសំណូមពរទៅដល់ក្រសួង ផលិតករ សិល្បករសិល្បការិនីល្បីៗចាស់ថ្មីមួយចំនួនដែលកន្លងមកក៏ដូចជាសព្វថ្ងៃបាននិងកពុងតែយកបទចម្រៀងមរតក ដើមរបស់វីរកវី វីរកសិល្បករ វីរសិល្បការិនីជំនាន់មុនមកកាឡៃប្តូរទំនុកច្រៀងពីប្រុសទៅស្រីពីស្រីមកប្រុសយ៉ាងអនាធិបតេយ្យនោះ”។ លោកបន្តថាគួរតែបញ្ឈប់ហើយងាកមកនាំគ្នារួបរួមជួយអភិរក្សនិងផលិតនូវបទភ្លេងទំនុកច្រៀងថ្មីឲ្យបានច្រើនវិញនោះវាប្រសើរជាជាង។ម៉្យាងវិញទៀតវា ជួយជំរុញឲ្យវិស័យសិល្បៈចម្រៀងរបស់យើងមានការអភិវឌ្ឍនិងមានភាពរីក ចម្រើនតទៅថ្ងៃមុខ។ លោករំលឹកដែរថាកាលពីដើមឆ្នាំ២០១៦ក្រសួងវប្បធម៌បានចេញសេចក្តីប្រកាសរាល់បទចម្រៀងមរតកដើមត្រូវអភិរក្សថែរក្សាដោយហាមយកទៅចម្លងនិងកាឡៃធ្វើអាជីវកម្មប៉ុន្តែរហូតមកដល់ពេលនេះហាក់ពុំមានការយកចិត្តទុកដាក់គោរពនិងអនុវត្តតាមការណែនាំ របស់ក្រសួងពីសំណាក់ផលិតកម្ម កវី និងតារាចម្រៀងល្បីៗមួយចំនួនសោះឡើយហើយបែរជាបន្តបន្ថែមយកបទមរតកដើមទាំងនោះមកកាឡៃប្តូរទំនុកព្រោងព្រាតទៀតផងបើទោះបីជាបទចម្រៀងទាំងនោះរួមទាំងបទចម្រៀងទាំង១៣០បទរបស់លោកស៊ីន ស៊ីសាមុត និង១បទរបស់អ្នកស្រី រស់សេរីសុទ្ធា កំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងអភិរក្សកម្មសិទ្ធិបញ្ញារបស់ក្រសួងវប្បធម៌រយៈពេល១៤-១៥ ឆ្នាំទៀតមុននឹងក្លាយជាសម្បត្តិសាធារណៈក៏ដោយ។

កូនប្រុសអតីតអ្នកចម្រៀងសុះ ម៉ាត់រូបនេះជឿជាក់ថាអ្វីៗទាំងអស់វាផ្តើមចេញពីឆន្ទៈនិងមនសិការរបស់យើងទាំងអស់គ្នាដែលត្រូវរួមចំណែកគិតគូរដល់ស្នាដៃរបស់ម្ចាស់ដើម។ លោកក៏សូមគោរពសរសើរដោយស្មោះអស់ពីដួងចិត្តដល់ផលិតករកវីតារាចម្រៀងប្រុសស្រីល្បីៗមួយចំនួនដែលយកចំណេះដឹងគំនិតប្រាជ្ញានិងពេលវេលាខំបង្កើតនូវបទចម្រៀងថ្មីរហូតដល់ទទួលបាននូវការគាំទ្រនិងល្បាញល្បីទៀតផង។ជាចុងក្រោយខ្ញុំបាទសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាលោកអ្នកក៏ដូចជាមិត្តសិល្បៈទាំងអស់គ្នានឹងមានឆន្ទៈមនសិការរួម ចំណែកអភិរក្សលើកស្ទួយវិស័យសិល្បៈ ចម្រៀងឲ្យគង់វង្សស្ថិតស្ថេរនិងរីកចម្រើនមិនខាន។

គួរបញ្ជាក់ដែរថា កន្លងទៅបទចម្រៀងមរតកដើមជាច្រើនត្រូវបានផលិតកម្ម មួយចំនួនដូចជាផលិតកម្ម ហង្សមាស ផលិតកម្មថោន ផលិតកម្មសាន់ដេជាដើមបានយកមកផលិតជាថ្មីជាមួយនឹងការ ច្រៀងរបស់សិល្បករជំនាន់ក្រោយ។ មាន លេចចេញការរិះគន់ច្រើនជាងសរសើរគ្រាដែលស្នាដៃទាំងនោះត្រូវបានយកមកផលិតនិងដាក់លក់នៅលើទីផ្សារ៕  វឌ្ឍនា

img_0478

img_0481

mqdefault

236609c22457dbe3d434b8ba98b026f8dfc0f074 hqdefault hqdefault___

maxresdefault
mqdefault_ town-cd-vol-97


ចែករំលែក៖