ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ ជនជាតិវៀតណាមនៅកម្ពុជាតាំងពីជំនាន់បារាំងមកម្ល៉េះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពីធីបើកការដ្ឋានស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុងជំហានទី២ក្នុងខេត្តចំនួន១០ប្រវែងប្រមាណ១.២០០ គីឡូម៉ែត្រ ព្រមទាំងប្រកាសដាក់ឲ្យប្រើ ប្រាស់ផ្លូវជនបទក្រាលកៅស៊ូ២ជាន់(DBST) ប្រវែង៥៤៣គីឡូម៉ែត្រកាលពីព្រឹកថ្ងៃ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ ជាថ្មីពីនយោបាយមិនប្រកាន់ពូជសាសន៍ របស់កម្ពុជា។

ដោយលើកយកបងប្អូនខ្មែរអ៊ិស្លាមជាឧទាហរណ៍នោះសម្ដេចតេជោបានឲ្យដឹង ថា កម្ពុជាមិនដូចប្រទេសមួយចំនួនដែល មិនអនុញ្ញាតឲ្យបងប្អូនខ្មែរអ៊ិស្លាមស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ខ្លួនចូល សាលារៀននោះទេ សម្រាប់ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យបងប្អូនខ្មែរអ៊ិស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួនចូលសាលា រៀនដោយស្មើមុខស្មើមាត់ដូចប្រជាពល រដ្ឋខ្មែរទូទៅមិនមានភាពរើសអើងនោះទេ។

សម្ដេចតេជោក៏បានមានប្រសាសន៍ ពីជនជាតិវៀតណាមរស់នៅលើទឹកដីកម្ពុជាដែលជាញយដងបានក្លាយទៅជា ឆ្នួននយោបាយ ។ សម្ដេចតេជោបាន បញ្ជាក់ថា ជនជាតិវៀតណាមបានមករស់ នៅលើទឹកដីកម្ពុជាតាំងពីជំនាន់អាណា និគមបារាំងមកម្លេ៉ះមិនមែនទើបតែជំនាន់ របស់សម្តេចដែលជាជំនាន់ក្រោយនោះទេ។ សម្ដេចក៏បានអំពាវនាវដល់អ្នកនយោបាយ ទាំងអស់ត្រូវតែទទួលស្គាល់ប្រវត្តិសាស្ត្រនេះដើម្បីបញ្ចៀសជម្លោះរវាងខ្មែរនឹងខ្មែរ គ្នាឯង។ សម្តេចតេជោបញ្ជាក់ថា «វៀតណាមមិនមែននៅស្រុកខ្មែរជំនាន់ឥឡូវ ឯណាវៀតណាមគឺបារាំងជាអ្នកនាំមកតើ រួចចេះតែមកជេរខ្ញុំ ឥឡូវកន្លែងនោះអត់ មានវៀតណាមទេ នៅបឹងបញ្ជោរឥឡូវអត់មានវៀតណាមផងហ្នឹង កាលហ្នឹងវៀត ណាមនៅពេញតែស្រុកខ្មែរហើយមកជេរតែខ្ញុំអាក្មេង ក្រោយមកជេរតែខ្ញុំសោះទៅ ហើយ» ។

សម្តេចតេជោបញ្ជាក់ថា «បារាំងពីដើម យកជនជាតិវៀតណាមមកនៅ រឿងចាក់ កៅស៊ូជ័រកៅស៊ូអីហ្នឹងកម្មករកៅស៊ូ៧០ ភាគរយជាជនជាតិវៀតណាម ប៉ុន្តែមិនទទួល ស្គាល់ប្រវត្តិសាស្រ្តបានជាជេរតែអាអ្នក កើតក្រោយ រឿងគឺវាអ៊ីចឹងប្រយ័ត្នបាប»។

សម្តេចតេជោមានប្រសាសន៍បន្ថែមថា ចំពោះរឿងជនអន្តោប្រវេសន៍វៀតណាមនេះអ្នកនយោបាយខ្មែរមួយចំនួនតែងតែចោទប្រកាន់មកអ្នកជំនាន់ក្រោយដែលមិន ដឹងអ្វីទាំងអស់។ សម្តេចបន្ថែមថា ដោយ សារតែមានអ្នកនយោបាយមិនទទួលស្គាល់ ប្រវត្តិសាស្រ្តនេះហើយទើបធ្វើឲ្យខ្មែរចេះតែឈ្លោះគ្នាកន្លងមក ៕ ហេង សូរិយា

222


ចែករំលែក៖