ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំរោងទងចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ០៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលបង្ហាញណែនាំពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានចុះសហការបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិញ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ០៥នាក់៖

១. ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិព្រៃស្លឹក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២២កញ្ចប់ (០៦កញ្ចប់មធ្យម, ១៦កញ្ចប់តូច), ទូរស័ព្ទដៃ ០១គ្រឿង, ម៉ូតូ ០១គ្រឿង។

២. ឈ្មោះ ហោ សុខហេង ហៅ តឿ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៨កញ្ចប់ (០១កញ្ចប់ធំ, ០១កញ្ចប់មធ្យម, ០៦កញ្ចប់តូច), ជញ្ជីងថ្លឹងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង, ម៉ូតូ ០១គ្រឿង។

៣. ឈ្មោះ ម៉ាត់ វណ្ណា ហៅ ណាន់ ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ០១កញ្ចប់មធ្យម, ទូរស័ព្ទដៃចំនួន ០២គ្រឿង។

៤. ឈ្មោះ ឈួន សារ៉ាត់ ហៅ ឡូ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ដកហូតម៉ូតូ ០១គ្រឿង។

៥. ឈ្មោះ ផា អ៊ូជី ហៅ ស ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិឆ្លិតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ដកហូតទូរស័ព្ទដៃ ០១គ្រឿង។

ករណីខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងទងបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕


ចែករំលែក៖