ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបាន ថ្លែងថា អនាគតរបស់កីឡាករកីឡាការិនី មិនមែនមានដៃគូប្រកួតត្រឹមតែនៅក្នុងស្រុកនោះទេ ប៉ុន្តែដៃគូប្រកួតពិតប្រាកដនោះ នៅលើឆាកអន្តរជាតិ ។ ហេតុដូច្នេះហើយ ការទទួលបានជ័យជម្នះនៅពេលនេះត្រូវ តែខិតខំហ្វឹកហាត់បន្ថែមទៀតដើម្បីឈានឡើងទាំងសមត្ថភាពបច្ចេកទេស ។ នេះ ជាការលើកឡើងរបស់លោក ប៊ូ ជុំសេរី ដែលលោកបានថ្លៃងក្នុងឱកាស អញ្ជើញចូលរួមពិធីបិទការប្រកួតជាផ្លូវការកីឡាសូរីនហ្ស៊ីកាំប៉ូកម្ពុជាកាលពីរសៀលថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌកីឡាប្រយុទ្ធ កម្ពុជា-ជប៉ុន ។
លោកអនុរដ្ឋលេខាធិការបានថ្លែងថា កីឡាករកីឡាការិនីអាចជោគជ័យទៅបាន អាស្រ័យដោយការខិតខំព្យាយាមហ្វឹកហាត់ គោរពវិន័យចេះរួបរួមគ្នា ស្រលាញ់ ក្រុម ជាមួយគ្នា ។ ទន្ទឹមនឹងនោះគ្រូក៏ត្រូវមាន កម្មវិធីហ្វឹកហាត់ច្បាស់លាស់តាមការណែនាំរបស់ថ្នាក់ដឹកនាំសហព័ន្ធជាតិនិងអន្តរជាតិដើម្បីឲ្យស្របតាមកាវិវត្តរបស់កីឡាសូរីនហ្ស៊ីកាំប៉ូកម្ពុជាមួយនៅក្នុងតំបន់និងលើពិភពលោក។ លោកបញ្ជាក់ថា ធាតុពិតកីឡាសូរីនហ្ស៊ីកាំប៉ូកម្ពុជាពុំមានឈ្មោះក្នុងបញ្ជីប្រកួតកីឡាជាតិលើកទី១នោះទេ ប៉ុន្តែ លោករដ្ឋមន្ត្រីបានយល់ឃើញថា ប្រភេទ កីឡាមួយធ្លាប់មានស្នាដៃនៅលើកឆាក អន្តរជាតិក៏បានសម្រេចដាក់បញ្ចូលក្នុង បញ្ជីឈ្មោះ ព្រឹត្តិការណ៍កីឡាជាតិលើកទី១ ចុងក្រោយគេ។
ជាមួយគា្ននោះដែរ លោក ប៊ូ ជុំសេរី បាន ផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូពិសេសថ្នាក់ដឹកនាំសហព័ន្ធកីឡាសូរីនហ្ស៊ីកាំប៉ូកម្ពុជាត្រូវ ខិតខំពង្រីកវិសាលភាពបន្តទៀតនៅតាមបណ្តាល ក្រុងនានា ទូទាំងប្រទេសដើម្បី កសាងយុវជនថ្នល់ឆ្ពោះទៅការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំនេះ ។
លោក ឡាច ច័ន្ទសុវណ្ណ ប្រធានសហព័ន្ធកីឡាសូរីនហ្ស៊ីកាំប៉ូកម្ពុជាបានឲ្យដឹងថា សម្រាប់ប្រភេទកីឡារបស់លោកដែលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកដំបូងនេះមានក្លិបចូលរួម ចំនួន៥គឺមានកីឡាករកីឡាការិនីចូលរួម ៦៧នាក់ មន្ត្រីចៅក្រម អាជ្ញាកណ្តាល និង បុគ្គលិក២៩នាក់ សរុប១១១នាក់ ដែលបាន ដំណើរការប្រកួតពីថ្ងៃទី២៥ដល់ថ្ងៃទី១ វិច្ឆិកាឆ្នាំ២០១៦មានមេដាយសរុប៦១ មេដាយ ។ក្នុងនោះមេដាយមាសចំនួន ១៧គ្រឿង មេដាយប្រាក់ចំនួន ១៧គ្រឿង និងមេដាយ សំរឹទ្ធិ២៧គ្រឿង លើវិញ្ញាសា ចំនួន១៧វិញ្ញាសា ដូចជាប្រយុទ្ធឯកត្ត ជនបុរស-នារី សម្តែងកត្តាមេគុន បុរស-នារី សម្តែងគូបុរស-នារី សម្តែងគូចម្រុះ សម្តែងក្រុម បុរស និងសម្តែងក្រុមចម្រុះ៕ សារីម