ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្លិប Everton ស្វាគមន៍ការវិល ត្រឡប់របស់់ Rooneyជានិច្ច

ចែករំលែក៖

លោក Ronal Koeman គ្រូបង្វឹកក្លិប Everton បច្ចុប្បន្នបាននិយាយថា ក្លិបនៅតែស្វាគមន៍ជានិច្ចចំពោះវត្តមានកីឡាករ Wayney Rooney សម្រាប់ការវិលត្រឡប់ របស់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែប្រហែលជារឿងដែលមិនអាចទៅរួចទេ ។

បច្ចុប្បន្នទោះបីជាកីឡាករ Wayney Rooney មានតួនាទីជា ប្រធានក្រុមបិសាចក្រហមក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho ក៏ពិតមែន ប៉ុន្តែ ទម្រង់លេងរបស់កីឡាករវ័យ៣១ឆ្នាំរូបនេះហាក់មិនសូវបានលេងជាទម្រង់ដែលគេធ្លាប់លេងពីមុនគឺខ្សែប្រយុទ្ធដោយប្តូរ មកលេងនៅតំបន់បម្រើវិញធ្វើឲ្យឱកាស បង្ហាញខ្លួននិងអនាគតរបស់គេហាក់នៅស្រពេចស្រពឹល ដែលជាហេតុធ្វើឲ្យក្លិបចាស់របស់គេគឺក្លិប Everton អន្ទងចិត្តចង់នាំរូបគេមករួមក្លិបម្តងទៀត។

គួររំលឹកថា ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស កីឡាករ Rooney បានបង្ហាញទម្រង់លេង យ៉ាងល្អអំឡុងពេលលេងឲ្យក្លិប Everton រដូវកាល២០១៣-២០១៤ ប៉ុន្តែដោយសារ ទម្រង់លេងល្អនេះហើយបានធ្វើឲ្យគ្រូបង្វឹកដ៏ជោគជ័យលោក Alex Ferguson នាំយក មកលេងឲ្យក្លិប Man United នាឆ្នំា២០១៤ ពោលគឺ១២រដូវកាលមកហើយព្រមជាមួយជោគជ័យនិងឈ្នះពានរង្វាន់ជាមួយក្លិប Man United ជាច្រើន ពិសេសបានជាប់និងលេងឲ្យក្រុមជម្រើសជាតិជានិច្ចកាលកន្លងមក ៕

Ronald Koeman has been impressed with what he has seen of his players in pre-season.


ចែករំលែក៖