ព័ត៌មានទាន់ហេតុការណ៍៖

១៧ វិច្ឆិកា តុលាការប្រកាសសាលក្រមសំណុំរឿងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី

ចែករំលែក៖

ភ្នំពេញ :ក្រោយបើកសវនាការចំនួនពីរលើក សាលាដំបូងរាជធានីភ្នំពេញ បានកំណត់យករសៀលថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីប្រកាសសាលក្រមសំណុំរឿងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសេចក្ដីសន្និដ្ឋាន តម្កល់បទចោទប្រកាន់លើអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទុកជាបានការដដែល និង ស្នើតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ ។

សវនាការពីរលើកកន្លងមកនេះ សាក្សីជាច្រើននាក់ បញ្ជាក់ដូចគ្នាថា អ្នកស្រី ថាក់ ឡានី ពិតជាបាននិយាយចោទប្រកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ពិតប្រាកដមែន ពោលគឺមិនមែនជាសម្លេងកាត់ត ដូចការអះអាងរបស់អ្នកស្រី ថាក់ ឡានី ឡើយ ។

អ្នកស្រី ថាក់ ឡានី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។

ដើម្បីស្វែងរកភាពយុត្តិធម៌ និង ភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេសសម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល ប៉ុណ្ណោះ ៕ ចេស្តា

as


ចែករំលែក៖