ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះក្រុមជនសង្ស័យបានធ្វើសកម្មភាព (ឆ្កឹះសោទ្វាររបងបន្ទប់ជួល ចូលលួចយកម៉ូតូ ០២គ្រឿង ម៉ាក Beat និងម៉ាក C125) នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០២:១៦នាទី និងអំពើប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លុះនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ជនសង្ស័យ៖

១. ឈ្មោះ សុខ គឹមសាន ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

២. ឈ្មោះ សុខ គឹមសៀង ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

៣. ឈ្មោះ យ៉ៅ ហាក់ ហៅ ឡេវ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

ឯជនសង្ស័យសេសសល់ ០២នាក់ទៀត បានរត់គេចខ្លួន។

ដោយឡែកជនរងគ្រោះ៖

១. ឈ្មោះ ទែត វណ្ណទឹម ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

២. ឈ្មោះ ញឹម ចាន់ដំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ ជនសង្ស័យរូបនោះមានឈ្មោះ សួន គឹមលាង ហៅ តួ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សីហា សែនសុខ


ចែករំលែក៖