ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប Online Scams ក្នុងផ្ទះវីឡា ស្ថិតក្នុងសង្កាត់ស្ទឹងវែង ឃាត់ខ្លួនជនបរទេស៩នាក់

ចែករំលែក៖

ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ចខេត្តកោះកុងបានចុះបង្ក្រាប និងត្រួតពិនិត្យជាក់ស្តែង ក្នុងទីតាំងនៃផ្ទះវីឡា ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង កាលពីរសៀលទី៨ ខែកញ្ញា ឆ្នាំ២០២៦។

សមត្ថកិច្ចបានឲ្យដឹងព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ម្ចាស់ទីតាំងមានឈ្មោះ ពិន សេរីវិបុល ភេទប្រុស ជនជាតិខ្មែរ និងបានឃាត់ខ្លួននាំខ្លួនជនបរទេសសរុបចំនួន ៩នាក់ ក្នុងនោមានស្រីចំនួន ១នាក់។

ចំណែកវត្ថុតាងដកហូតរួមមាន : 

• កុំព្យូទ័រយួរដៃ ចំនួន ១១គ្រឿង

• ទូរស័ព្ទដៃ ចំនួន ៤៩គ្រឿង

• លិខិតឆ្លងដែន ចំនួន ២ក្បាល

• WiFi ចំនួន ៤គ្រឿង

• ប្រាក់ដុល្លារអាមេរិក ចំនួន ៦០១ដុល្លារអាមេរិក

• Keyboard, Mouse, ខ្សែភ្លើង មួយចំនួន

បសមត្ថកិច្ចបាននាំជនសង្ស័យទាំង៩នាក់មកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖