ភ្នំពេញ៖ Poldanmig (ប៉ូឌែនម៉ិក) ដែលជាឱសថឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការព្យាបាលជំងឺឈឺក្បាល និងរោគប្រកាំង បានប្រកាសសម្ពោធចាក់ផ្សាយស្ពតពាណិជ្ជកម្មថ្មីមួយ ដែលសម្តែងដោយកញ្ញា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសតៃក្វាន់ដូ ។
តំណាងក្រុមហ៊ុន PT Sanbe Farma ដែលជាក្រុមហ៊ុនអន្ដរជាតិដែលផលិត និងចែកចាយឱសថ Poldanmig បានមានប្រសាសន៍ពន្យល់ពីមូលហេតុដែលក្រុមហ៊ុនបានជ្រើសយកកញ្ញាស៊ន សៀវម៉ី មកសម្តែងក្នុងស្តតពាណិជ្ជកម្មថ្មីរបស់ខ្លួន បានឲ្យដឹងថា៖ “Poldanmig ទទួលបានជោគជ័យខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាក្រុមហ៊ុនឈានមុខគេលើទីផ្សារ ដូច្នេះយើងត្រូវស្វែករកបេក្ខជនខ្មែរដែលស័ក្តិសមបំផុតសម្រាប់យុទ្ធនាការថ្មីរបស់យើងក្នុងការផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ ។
កញ្ញា ស៊ន សៀវម៉ី គឺជាមនុស្សពិសេស និងទទួលបានការគោរពកោតសរសើរខ្លាំង ដោយបានតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើន។ ដោយសារតែយើងសរសើរការបូជា និងការលះបង់របស់គាត់ចំពោះកីឡា និងសមត្ថភាពអស្ចារ្យរបស់គាត់ក្នុងកីឡាតៃក្វាន់ដូ។ យើងគិតថា គាត់ស័ក្តិសមឥតខ្ចោះសម្រាប់ម៉ាកសញ្ញា Poldanmig និងអតិថិជនជាច្រើនរបស់យើងនៅក្នុងប្រទេសនេះ”។
ស្ពតពាណិជ្ជកម្មថ្មីរបស់ Poldanmig បានបង្ហាញពីសកម្មភាពរបស់ កញ្ញា ស៊ន សៀវម៉ីអំឡុងពេលហ្វឹកហាត់តេក្វាន់ដូ និងសកម្មភាពការងារនៅផ្ទះរបស់គាត់នៅពេលដែលគាត់ចាប់ផ្តើមមានអាការឈឺក្បាល។ សំណាងល្អ គាត់មានថ្នាំ Poldanmig នៅក្នុងកាបូបរបស់គាត់ និងយកមកលេបហើយមានអារម្មណ៍ធូរស្រាលឆាប់រហ័ស មុននឹងចាប់បន្តការងារទៀតដោយគ្មានអាការឈឺក្បាល ឬរោគប្រកាំង។
ក្រុមហ៊ុន PT Sanbe Farma គឺជាក្រុមហ៊ុនផលិតឱសថធំបំផុតនៅក្នុងតំបន់ និងមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលកំពុងធ្វើប្រតិបត្ដិការជាលក្ខណៈអន្ដរជាតិដោយមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងបណ្តាប្រទេសជាង 42 នៅជុំវិញពិភពលោក ។ Poldanmig គឺជាម៉ាកសញ្ញាល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិ និងបានក្លាយជាក្រុមហ៊ុនឱសថឈានមុខគេលើទីផ្សារកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ជាឱសថជួយបំបាត់អាការឈឺក្បាលនិងរោគប្រកាំងយ៉ាងឆាប់រហ័ស និងស័ក្តិសិទ្ធិ ៕ ថម សន