ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំ «អនុវេទិកាស្តីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងអន្តោប្រវេសន៍ ឆ្នាំ២០២៦» នៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំ «អនុវេទិកាស្តីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងអន្តោប្រវេសន៍ ឆ្នាំ២០២៦» (Sub-Forum on Migration Management Cooperation 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងលៀនអ៊ីនកាង (Lianyungang) ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន។

ការចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងអន្តោប្រវេសន៍ និងការផ្លាស់ប្តូរបទពិសោធន៍រវាងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពក្នុងតំបន់។

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍


ចែករំលែក៖