ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺអេបូឡានៅកុងហ្គោ នៅតែបន្តរាលដាលយ៉ាងលឿន នៅខេត្តមួយចំនួនគួរអោយបារម្ភ

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹង ថា ការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) ដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងខេត្តសំខាន់មួយ បើទោះបីជាតំបន់មួយចំនួនចាប់ផ្តើមមានភាពធូរស្រាលក៏ដោយ។

គិតត្រឹមពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរបានកត់ត្រាករណីឆ្លងសរុបចំនួន ៧,២០០ករណី នៅទូទាំងខេត្តចំនួន ៧ ដោយក្នុងនោះមានអ្នកស្លាប់កើនដល់ ៣,៤៧៥នាក់។ មន្ត្រីជំនាញរបស់ WHO លោក Olivier le Polain បានបញ្ជាក់ថា ខណៈដែលការចម្លងនៅក្នុងខេត្ត Ituri ចាប់ផ្តើមថយចុះ ប៉ុន្តែនៅក្នុងខេត្ត North Kivu វិញ ចំនួនករណីឆ្លងថ្មី និងអ្នកស្លាប់ប្រចាំសប្តាហ៍បានកើនឡើងទ្វេដងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដោយស្មើនឹងប្រមាណ ៤៥ភាគរយ នៃករណីឆ្លងថ្មីសរុប។
ទោះបីជារដ្ឋាភិបាលកុងហ្គោសង្ឃឹមថាការផ្ទុះរាលដាលអាចនឹងធ្លាក់ចុះក៏ដោយ ប៉ុន្តែ WHO បានសង្កត់ធ្ងន់ថា ស្ថានភាពទូទៅនៅមិនទាន់មានភាពប្រសើរឡើងដូចការរំពឹងទុកនោះឡើយ ហើយកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅតែត្រូវបន្តយ៉ាងតឹងរ៉ឹងជាបន្តទៀត៕


ចែករំលែក៖