ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឲ្យមនុស្ស ២នាក់ របួសធ្ងន់ កើតឡើងរវាង រថយន្ត Toyota ALPHARD ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-9102 និងម៉ូតូ HONDA WAVE 125CC ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CI-1771។
ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Toyota ALPHARD ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-9102 និងម៉ូតូ HONDA WAVE 125CC ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CI-1771 បណ្តាលឲ្យមនុស្សចំនួន ០២នាក់ របួសធ្ងន់ (ស្រី ០១នាក់) ស្ថិត នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៣៦-៣៣៧ ស្ថិតក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ វេលាម៉ោង ០៧ និង ៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។
វេលាម៉ោង ០៧:៣២នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE ១១៧ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ជូ សារ៉ាឌី បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី លោកវរសេនីយ៍ទោ តឹក ប៊ុនថង តួនាទី អធិការរងដើម្បីអន្តរាគមន៍បន្ទាន់ ។
បន្ទាប់ពីទទួលបានដំណឹងមកភ្លាម កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុបានសម្រួលចរាចរណ៍ និងធ្វើការវាស់វែង រកឃើញថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយម៉ូតូម៉ាក HONDA WAVE ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CI-1771 ទិសដៅពីត្បូងទៅជើង និងរថយន្តម៉ាក ALPHARD ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-9102 ទិសដៅពីត្បូងទៅជើង (ស្របទិសគ្នា) ក្នុងល្បឿនលឿនបណ្តាលឲ្យបុកម៉ូតូ ពេញ ទំហឹងតែម្តង បណ្ដាលឱ្យមានជនរងគ្រោះ និងបញ្ជូនទៅសម្រាកព្យាបាលរបួសនៅ មន្ទីរពេទ្យបង្អែកស្រុក មង្គលបូរី ។
នៅកន្លែងកើតហេតុ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់ រីឯ ម៉ូតូ និងរថយន្ត ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ។
មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ចរាចរបណ្ដាលមក ពី អ្នកបើក បរម៉ូតូប្តូរកន្លងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ ចំណែកអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច