ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់ប្រភេទកីឡាវាយសីក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី១

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ សហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំពិធីបិទការប្រកួតរបស់ខ្លួន ដោយទទួលបានជោគជ័យ បន្ទាប់ពីចាប់ផ្តើមដំណើរការប្រកួតតាំងពីថ្ងៃទី២៩ ខែ តុលាឆ្នាំ២០១៦មកដោយមានអត្តពលិកមកពី ខេត្ត-រាជធានីចំនួន៩ ដូចជារាជ ធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តរតនគិរី និង ខេត្ត មណ្ឌលគិរី ។

លោក ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា រាជធានី-ខេត្តទាំង៩ខាងលើនេះ មាន កីឡាករ ៦៧នាក់កីឡាការិនី១៣នាក់មានចំនួន៨២ប្រកួតហើយគោលបំណងក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះគឺដើម្បីជ្រើសរើសកីឡាករកីឡាការិនីល្អៗត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា វិញ្ញាសាវាយទោលនារីមេដាយមាសបានទៅកីឡាការិនីកែវ ពេជ្រឆរ៉ាវី រាជធានីភ្នំពេញ ។ មេដាយប្រាក់ កីឡាការិនី ឡេង ដាវី មកពីខេត្តកំពង់ ចាម និងមេដាយសំរឹទ្ធិកីឡាការិនី ឡេង សុគង់ មកពីខេត្តស្វាយរៀង ។ វិញ្ញាសាវាយទោលបុរសមេដាយមាសកីឡាករ ទេព ច័ន្ទម៉ារ៉ា មកពីខេត្តកំពង់ឆ្នាំងមេដាយប្រាក់កីឡាករស៊ឹម ពិសី មកពីខេត្តកំពង់ចាម និងមេដាយសំរឹទ្ធិកីឡាករទាវ យ៉ុងវណ្ណៈ មកពីខេត្តក្រចេះ ។ វិញ្ញាសាវាយគូចម្រុះ មេដាយមាសបានទៅលើកីឡាករឡេង សុភត្រា និងកីឡាការិនី កែ ពេជ្រឆរ៉ាវី មកពីរាជធានីភ្នំពេញ។ មេដាយប្រាក់ បានទៅលើកីឡាករ សុខ ផាន់ណា និង កីឡាការិនី ឡេង សុគង់ ។ មេដាយសំរឹទ្ធិ បានទៅលើកីឡាករ អេង ដាវីត និងកីឡា ការិនី ឡេង ដាវី៕ សារីម

img_6712 img_6709 img_6710


ចែករំលែក៖