ព័ត៌មានទាន់ហេតុការណ៍៖

សួង សុខារ៉ានីត ហ្វឹកហាក់ជំនាញថ្មីត្រៀម យកការងារក្រៅស្រុក

ចែករំលែក៖

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកឱរ៉ាល់ ទទួលបានអំណោយមនុស្សធម៌របស់កាក បាទក្រហមកម្ពុជា

ខេត្តកំពង់ស្ពឺ៖ ដើម្បីជួយដោះស្រាយ ជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ និងសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូន ដល់គ្រួសារងាយរងគ្រោះចំនួន៤៧៨ គ្រួសារដែលមកពីភូមិព្រៃធំ ភូមិពស់វែក ភូមិពាមរស់ និងភូមិសង្កែជ្រុំ នៃឃុំរស្មី សាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃធំ។

ជាមួយនឹងការពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី អគ្គលេខាធិការរងទី១បានមានប្រសាសន៍ផ្ដាំផ្ញើដល់បង-ប្អូនប្រជាពលរដ្ឋទាំងអស់ សូមបញ្ជូនកូនចៅទៅសាលារៀនឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការអប់រំជ្រៅជ្រះ និងចូលរួមទាំងអស់គ្នាដើម្បីភូមិ-ឃុំមានសុវត្ថិភាពតាមរយៈការអប់រំកូនចៅកុំឲ្យសេពគ្រឿងញៀននិងលេងល្បែងស៊ីសង ជាដើម។ ជាមួយគ្នានេះសូមយកចិត្តទុក ដាក់ថែរក្សាសុខភាពត្រូវមានអនាម័យល្អក្នុងការរស់នៅពិសាទឹកដាំឆ្អិនសម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីលុបបំបាត់ជម្រកមូសដែលជាប្រភពចម្លងនៃជំងឺគ្រុនឈាមនិងជំងឺគ្រុនចាញ់។

បន្ថែមពីនេះទៀតសូមប្រជាពលរដ្ឋទាំងអស់រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅរាល់ពេលធ្វើដំណើរតាមផ្លូវដើម្បីជៀសវាងគ្រោះថ្នាក់កើតមានឡើងជាយថាហេតុ។ ចំពោះស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យនិងចាំបាច់ត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព។ ជាងនេះទៅទៀត សូមប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្ន ជានិច្ចពីខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងដោយប្រការណាមួយដោយសារបច្ចុប្បន្ននេះអាកាសធាតុមានការប្រែប្រួលជាញឹកញាប់ ។

នៅក្នុងឱកាសនេះដែរលោកស្រីអគ្គលេខាធិការរងទី១បានចូលរួមដាំដើមឈើ ដើម្បីអបអរសាទរថ្ងៃបើកបវេសនកាលថ្មី និងរួមចំណែកក្នុងការកសាងភាពធន់មាំនៅក្នុងសហគមន៍ ដើម្បីកាត់បន្ថយការ បម្រែបម្រួលអាកាសធាតុក្នុងសហគមន៍។

គ្រួសារងាយរងគ្រោះទាំង៤៧៨គ្រួសារ មានសេចក្ដីសោមនស្សរីករាយក្រៃលែង និងសម្ដែងនូវការដឹងគុណនិងអរគុណ ចំពោះកាកបាទក្រហមកម្ពុជាដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគង់ប្រថាប់ ជាព្រះប្រធានកិត្តិយសនិងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលយកចិត្តទុកដាក់ចំពោះសុខ ទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាកជន រងគ្រោះនិងងាយរងគ្រោះគ្រប់ទិសទីដោយ មិនប្រកាន់វណ្ណៈពូជសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលគ្រួសារនីមួយៗទទួលបានមាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, សារុង១, មុង១, ភួយ១, ក្រមា១, ទឹកសុទ្ធ១ដប, នំបុ័ង ១ដើម៕ ហេង សូរិយា

asa-3 asa asa-1 asa-2


ចែករំលែក៖