ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ អាវីហ្សា បែកស្នេហ៍ពីប្អូនថ្លៃអ្នកឧកញ៉ា

ចែករំលែក៖

ភ្នំពេញ៖ កន្លងមកចំណងស្នេហ៍ ពេជ្រ អាវីហ្សា និងប្អូនថ្លែអ្នកឧកញ៉ាម្នាក់ ដែលគេស្គាល់ថាឈ្មោះហ៊ា ហេង នោះ បានប្រកាសដោយបើកបំហ។ ទោះជាយ៉ាង ណាស្នេហាដែលពោពេញដោយការ ប្រចណ្ឌហួងហែងហួសហេតុពីសង្សារក្តី បានធ្វើឲ្យតារាសម្តែងសិចស៊ី ពេជ្រ អាវីហ្សា ជ្រើសរើសផ្លូវបែកគ្នាដើម្បីបញ្ចប់បញ្ហា។

កន្លងមកក្រៅពីល្បីឈ្មោះរឿងលេង ខ្លួនបែបសិចស៊ីតារាសម្តែង ពេជ្រ អាវីហ្សា ក៏ល្បីល្បាញនឹងរឿងរ៉ាវស្នេហាផងដែរ ដែលចុងក្រោយនេះនាងបានទម្លាយអំពីចំណងស្នេហ៍ជាមួយបុរសឈ្មោះហ៊ា ហេង ដែលមានជីវភាពធូរធារម្នាក់ជាប្អូនថ្លៃអ្នកជំនួញល្បីល្បាញនៅកម្ពុជា។ ទោះជាយ៉ាងណា ចំណងស្នេហ៍ដែលនាងទើបនឹងប្រកាសនេះ ចាប់ផ្តើមលេចចេញភាពរកាំរកូសច្រើនដែលនាងលើកឡើងថា កើតឡើងពីការប្រចណ្ឌច្រើនហួសហេតុពីសង្សារបើ ទោះបីជាកន្លងមក ពេជ្រ អាវីហ្សា ធ្លាប់ បណ្តើរសង្សារបណ្តូលចិត្តចូលរួមគ្រប់កម្មវិធីជប់លៀងអ្នកសិល្បៈក្តី។ ការឈ្វេង យល់ចិត្តគ្នាជាមួយគូស្នេហ៍ រយៈពេលជាង២ឆ្នាំនេះតារាសម្តែងស្រីសម្តីផ្អែមសាច់សដូចបណ្តូលចេករូបនេះគឺបានដើរដល់ផ្លូវទាល់។ ពេជ្រ អាវីហ្សាសារភាពថា ស្នេហានាងពិតជាបានដល់ទីបញ្ចប់ពិតមែន ហើយការបែកនេះ ដោយសន្តិវិធីមិនមានបញ្ហា ធ្ងន់ធ្ងរអ្វីកើតឡើងនោះដែរ។

តារាស្រីរូបនេះសារភាពថា ស្នេហានាងហាក់ជាប់គាំងមិនអាចរីកចម្រើនទៅមុខដោយរលូនដូចមុនឡើយ ហើយអ្វីដែលធ្វើឲ្យស្នេហានាងជួបភាពស្មុគស្មាញនេះ ព្រោះតែរឿងប្រចណ្ឌច្រើនពីគូស្នេហ៍។ នាងបញ្ជាក់ថា កន្លងមកនាងបានព្រលយថា ស្នេហានេះ វាអាចនឹងងាយបែកបាក់ប្រសិនបើស្ថានភាពប្រចណ្ឌហួងហែងពេករបស់សង្សារនៅតែកើតមាន។ នាងថា ហាក់មិនមានសិទ្ធិសេរីភាពច្រើនក្នុងការដើរហើរ និងរាប់អានមិត្តភក្តិដែលសូម្បីតែមានអ្នកទាក់ទងតាមទូរស័ព្ទមករករឿងការងារសោះ ក៏សង្សារនាងរអ៊ូរទាំច្រើនដែរ។

នាងបន្តថាស្ថានភាពហាក់មិនវិលមកកាន់ស្ថានភាពប្រសើរឡើងវិញនោះទេបើទោះបីជាអតីតសង្សារនាងក៏បានបណ្តើរនាងទៅឲ្យចាស់ទុំមើលមុខផងដែរដែលអាចជាការបង្កើនទំនុកចិត្តលើរឿងស្នេហាឡើងវិញផងដែរ។

អ្នកសិល្បៈម្នាក់ដែលស្និទ្ធនឹងនាងលើកឡើងថា ពេជ្រ អាវីហ្សាបានរើខ្លួនលែង រួចពីទ្រុងស្នេហ៍របស់បុរសជាកូនអ្នកមានទ្រព្យ និងជាសាច់ញាតិរបស់អ្នកជំនួញល្បីឈ្មោះនៅកម្ពុជាខាងលើផងដែរ។

ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបញ្ជាក់ថា ទោះបីជាប្រចណ្ឌនឹងសង្សារច្រើនក៏ ហ៊ាហេង យកចិត្តទុកដាក់ចំពោះ ពេជ្រ អាវីហ្សាច្រើនដែរ ដែលសូម្បីតែយានជំនិះ និងលុយកាក់មួយចំនួនក៏សង្សារនាងតែងជួយផ្តល់ឲ្យជានិច្ចហើយសង្សារនាងក៏ចង់ឲ្យអាវីហ្សាលាឈប់ពីសិល្បៈដែរ ។ បញ្ហាដែលធ្វើឲ្យស្នេហាដល់ទីបញ្ចប់នេះក្រោយពេលដែលអតីតគូស្នេហ៍នាងបានលេចចេញជម្លោះជាពាក្យសម្តីធ្ងន់ធ្ងរនៅក្នុងក្លិបកម្សាន្ត៥៥ជាមួយនឹងតារាសម្តែងលោក អ៊ឹម ជីវ៉ា ៕ វឌ្ឍនា

img_0105 _dsc0451 _dsc1792


ចែករំលែក៖