ភ្នំពេញ ៖ អភិបាលរងខេត្តព្រះវិហារ៤រូប ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងឲ្យកាន់តួនាទីដដែលសម្រាប់អាណត្តិទី២ រួមមាន៖ លោក មិន ស៊ីថា, លោក យឹម បញ្ញា, លោក អ៊ុក គឹមសាន និងលោក សុខ សាន្តតារ៉ា។
អនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច