ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ត្រូវមែកឈើគៀបជាប់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៦មានករណីមនុស្សស្លាប់ដោយសារកាប់មែកឈើ ហើយមែកឈើបាក់គៀបជាប់ស្លាប់
នៅត្រង់ ចំណុច ព្រែកឆ្កោក ស្ថិតនៅភូមិផាត់សណ្ដាយ ឃុំផាត់សណ្ដាយ ស្រុកកំពងស្វាយ ខេត្តកំពង់ធំ ។

តាម ប្រភពពត័មាមពីសមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធូរ ប៊ុនធឿន ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងកាប់ព្រៃលិចទឹក នៅចំណុចព្រែកឆ្កោក ហើយនៅកំពុងកាប់នោះ មែកឈើក៏បាក់ធ្លាក់មកគៀបកជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើកុសល្យវិច័យរកស្លាកស្នាមក្រែងមានអំពើឃាតកម្ម តែពុំមានស្លាកស្នាមផ្សេងទេ ក្រោយមកបានប្រគល់ សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

4 1 2 3


ចែករំលែក៖