ព័ត៌មានទាន់ហេតុការណ៍៖

អ្នកណាគាំទ្រខ្មាំងសត្រូវដែលឈ្លានពានកាន់កាប់បូរណភាពទឹកដីខ្មែរគឺជាជនវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯង

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ មានខ្លឹមសារដូចខាងក្រោម៖

វង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯង!!

ពួកឈ្លានពានបានទម្លាក់គ្រាប់បែកនិងបាញ់កម្ទេចប្រាសាទព្រះវិហារដូនតាខ្មែរដែលជាមរតកដ៍មហាសាលនិងជាបេតិកភណ្ឌពិភពលោក។ ក្នុងស្មារតីប្រយុទ្ធការពារ កូនខ្មែរគ្រប់រូបមិនថាស្ថិតក្នុងនិន្នាការនយោបាយណានិងអង្គការចាត់តាំងណាទេ ត្រូវតែមានកាតព្វកិច្ចដាច់ខាតចូលរួមការពារបូរណភាពទឹកដីជាពិសេសប្រាសាទព្រះវិហារដ៍កំសត់របស់យេីង!

ដូចនេះអ្នកណាគាំទ្រខ្មាំងសត្រូវដែលឈ្លានពានកាន់កាប់បូរណភាពទឹកដីខ្មែរ បំផ្លិចបំផ្លាញផ្ទះសំបែង ភូមិករប្រជាជន សម្លាប់វរកងទ័ព/ប្រជាជន និងកម្ទេចប្រាសាទខ្មែរយេីង បុគ្គលនោះ ពិតជាជនវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯងហេីយ៕

The invaders bombarded and destroyed the Preah Vihear Temple, a magnificent ancestral heritage of the Khmer people and a designated World Heritage Site. In the spirit of solidarity to protect all Cambodian citizens, regardless of their political tendencies or organizational affiliations, it remains an absolute duty for everyone to unite in defending our territorial integrity, especially our beloved Preah Vihear Temple!

Consequently, anyone who supports the invading adversary that occupies Cambodian territory, destroys citizens’ homes and villages, casualties our heroic soldiers and civilians, and demolishes our Khmer temples—such an individual is profoundly misguided and has betrayed their own nation. ៕

ប្រភព ៖ សុីម៉ាក់


ចែករំលែក៖