ព័ត៌មានទាន់ហេតុការណ៍៖

ករណីឪពុកចុងចាប់រំរលោភនិងគំរាមសម្លាប់ត្រូវបាននគរបាលក្រុងសហការជាមួយអាវុធហត្ថប្រជាការពារបង្រ្កាបបាននៅក្រុងឧដុង្គម៉ែជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងទទួលបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ និងការចង្អុលបង្ហាញពីលោកស្រីវរសេនីយ៍ឯក មួន មល្លិកា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងអនីតិជន ណែនាំដល់កំលាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានសហការចុះទៅឃ្លាំមេីលនិងឈានទៅធ្វេីការឃាត់ខ្លួនបុរសម្នាក់ជាជនសង្ស័យឈ្មោះ រឿន ទិត្យ ភេទប្រុស អាយុ៤២ឆ្នាំ ក្នុងករណីរំលោភលេីកុមារីជាអនីតិជន នៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះឈ្មោះ ទ ស ន អាយុ ១១ឆ្នាំ បញ្ជាក់ថាសកម្មភាពដែលឪពុកចុងបានធ្វេីមកលេីខ្លួនគឺជាច្រើនលើកច្រើនសារនៅអំឡុងខែមិថុនារហូតមកដល់បច្ចុប្បន្ន ផ្ដេីមចេញពីការឱ្យកូនដកស្កូវ ខណៈពេលម្ដាយយាយមិននៅផ្ទះ។

បច្ចុប្បន្នក្រោយកិច្ចសហការពីកំលាំងអាជ្ញាធរមូលដ្ឋាន បានធ្វេីការនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យដើម្បីធ្វេីការសាកសួរ បញ្ជូនមកការិយាល័យជំនាញខេត្ដអនុវត្តនីតិវិធីបន្ត៕

ដោយ៖ សុខហេង


ចែករំលែក៖