ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៨:៥៨នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនិងករណី លួច(ម៉ូតូ) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៥៦នាទីត្រង់ចំណុចហាងហាត់ប្រាណ យីហ៊ោ អេលីតហ្វីតណេស ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ ហាក់ គីមហុង ហៅ ហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូត៖
១-ស្លាកលេខម៉ូតូចំនួន១សន្លឹក (ភ្នំពេញ 1KX-6227)
២-ដែកសំប៉ែតមុខស្រួចចំនួន ១ដើម។
៣-ម៉ូតូ០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1AB-9919 (បានប្រគល់ជូនជនរងគ្រោះ)។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច