ខេត្តកំពង់ស្ពឺ÷អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរៈសេនីយ៍ទោ យ័ន្ត សង្ហា អធិការនគរបាលក្រុងច្បារមននៅថ្ងៃទី៣ ខែ តុលា ឆ្នាំ ២០២៦ វេលាម៉ោង ១៣និង៤០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយក្រវ៉ាន់ ល្បាតត្រួតពិនិត្យ មកដល់ចំណុចភូមិត្រស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន មុខសញ្ញា ០១នាក់ ។
ជនសង្ស័យ ឈ្មោះ យ៉ាង ចិនឡា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ -ដកហូត:
១/ម្សៅក្រាមពណ៍សថ្លា សង្ស័យថាគ្រឿងញៀន ចំនួន ៣កញ្ចប់ តូច,២/ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ស៊េរី ២០១៥ ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ: កំពង់ចាម.១J-៣៤៦៦និង៣/ទូរស័ព្ទដៃស្មាតហ្វូន ០១គ្រឿង។
បន្ទាប់មក ដោយមានការចង្អុលបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ ស្នងការរងផែន និងដឹកនាំផ្ទាល់របស់លោក អធិការ នគរបាលក្រុងច្បារមន នៅថ្ងៃខែឆ្នាំដ៏ដែលវេលាម៉ោង :១៤,៣០ នាទី បានបន្ត ស្វែង រុករក ត្រួតពិនិត្យ ឆែក នៅបន្ទប់ជួលរបស់ជនសង្ស័យខាងលើ រកឃើញ ម្ស៉ៅក្រាមព័ណ៌សថ្លា សង្ស័យថា គ្រឿងញៀន ចំនួន ៣កញ្ចប់ធំ បន្ថែមទៀត។
+ សរុបវត្ថុតាង និងជនសង្ស័យ:
ក/ជនសង្ស័យ ០១នាក់
ខ/ម្ស៉ៅក្រាប ព័ណ៌ សថ្លា សង្ស័យថាគ្រឿងញៀន ចំនួន ៦កញ្ចប់ (ធំ ៣កញ្ចប់ និងតូច ៣កញ្ចប់)។
គ/ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ស៊េរី ២០១៥ ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ: កំពង់ចាម.១J-៣៤៦៦ ។
ឃ/ទូរស័ព្ទដៃស្មាតហ្វូន ០១គ្រឿង។
ង/ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
ករណីខាងលើ កម្លាំងផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងច្បារមនកំពុងកសាងសំណុំ រឿងបញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀន៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច