ព័ត៌មានទាន់ហេតុការណ៍៖

ស្ទីលប្លន់ម៉ូតូឆ្នាំ២០១៧៖ ជិះអាកញ្ចាស់បំបុកអាថ្មីឲ្យដួល ហើយលើកអាថ្មីជិះទៅបាត់ ទុកអាចាស់ចោល

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួស ដោយសារតែត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង តាមមកពីក្រោយ ហើយបានជិះមកបំបុកបណ្តាលឱ្យដួល ហើយបានលើកយកម៉ូតូថ្មីរបស់ជនរងគ្រោះជិះចេញទៅបាត់ដោយបានទុកអាចាស់ចោលនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខស្ទូឌីយោ ស្ថានីយប្រដាល់ទូរទស្សន៍បាយ័ន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះផាត់ សុវណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិគគ្រោះ ឃុំព្រៃធំ ស្រុករំដួល ខេត្តស្វាយរៀង ចំណែកម៉ូតូដែលបាត់បង់ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1B-9248 ។

បើតាមសម្តីរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែចេញពីសាលារៀន ហើយជិះម៉ូតូបំណងត្រឡប់ទៅផ្ទះវិញ ដោយចេះតែសង្ស័យថា មានគេជិះតាមពីក្រោយព្រោះឃើញតាមកញ្ចក់ម៉ូតូមើលក្រោយ ទើបបត់ចូលទៅផ្លូវលំមួយ ពេលមកដល់កន្លែងកើតហេតុស្រាប់តែ ម៉ូតូ១គ្រឿងក្នុងចំណោម២គ្រឿងនោះ បានជិះមកបំបុកចំពាក់កណ្តាលម៉ូតូកណ្តាលឱ្យដួលទៅនឹងថ្នល់ ខណៈរូបគេកំពុងតែរងរបួស ក្រុមជនសង្ស័យបានលើកម៉ូតូជិះយកទៅបាត់តែម្តង ដោយទុកម៉ូតូសងកូរ៉េចាស់ទុកនៅកន្លែងកើតហេតុ ។

ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីស្វែងរកតាមចាប់មុខសញ្ញាជនសង្ស័យទាំងនោះ ៕ ជីម ភារ៉ា ដង្កោ

 

img_5078 img_5079


ចែករំលែក៖