ព័ត៌មានទាន់ហេតុការណ៍៖

Manny Pacquiao ចង់ប្រកួតជាមួយនឹង Floyd Mayweatherសារជាថ្មីម្តងទៀត បន្ទាប់ពីឈ្នះ Jessie Vargas

ចែករំលែក៖

កីឡាករប្រដាល់សញ្ជាតិ ហ្វ៊ីលីពីន Manny Pacquiao កំពុងតែស្វះស្វែងឲ្យមាន ការប្រកួតសារជាថ្មីម្តងទៀត ជាមួយនឹង Floyd Mayweather ដែលជាការប្រកួត មួយមានទឹកប្រាក់ច្រើនបំផុតលើពិភពលោក ។

Manny Pacquiao បាននិយាយក្រោយពេលឈ្នះ Jessie Vargas កាលពីថ្ងៃអាទិត្យ ថា “ពួកយើងមិនទាន់បានពិភាក្សាគ្នាលំអិតលើរឿងនេះទេ ប៉ុន្តែខ្ញុំនឹងប្រកួតនៅឆ្នាំក្រោយ ហើយប្រសិនបើអ្នកគាំទ្រចង់ឲ្យខ្ញុំប្រកួតជាមួយគាត់(Floyd Mayweather)ហើយ ខ្ញុំមិន បដិសេធទេ។”

គួរបញ្ជាក់ថា Manny Pacquiao បានយកឈ្នះលើអ្នកប្រដាល់វ័យក្មេងអាមេរិក Jessie Vargas ដោយពិន្ទុ ១១៤-១១៣, ១១៨-១០៩ និង ១១៨-១០៩ និងដណ្ដើមខ្សែក្រវាត់ពិភពលោក WBO Welterweight Title បានសម្រេច នៅទីក្រុង Las Vegas។

ចំណែកអតីតកំពូលអ្នកប្រដាល់មិនដែលចាញ់អាមេរិក Floyd Mayweather ក៏បានបង្ហាញវត្តមានទៅទស្សនាផ្ទាល់ការប្រកួតរវាង Manny Pacquiao វ៉ៃដណ្ដើមខ្សែក្រវាត់ជាមួយ Jessie Vargasផងដែរ។

Floyd ធ្លាប់យកឈ្នះ Pacquiao ដោយពិន្ទុកាលខែឧសភា ឆ្នាំ២០១៥ បន្ទាប់មកបន្តវ៉ៃឈ្នះ Andre Berto កាលខែកញ្ញា ឆ្នាំ២០១៥ទៀត មុនប្រកាស ចូលនិវត្តន៍ ។

Pacquiao វ័យ៣៧ឆ្នាំ បានប្រកាសចូលនិវត្តន៍ បន្ទាប់ពីវ៉ៃចុងក្រោយឈ្នះ Timothy Bradley ដោយពិន្ទុកាលពីខែមេសា ឆ្នាំ២០១៦ ប៉ុន្តែ រូបគេក៏ឡើងសង្វៀនជាថ្មី វ៉ៃដណ្ដើមខ្សែក្រវាត់ជាមួយ Vargas ដែលមានអាយុប្អូនដល់ទៅ១០ឆ្នាំ។ Vargas វ័យ២៧ឆ្នាំ ទើបគ្រងខ្សែក្រវាត់ពិភពលោក កាលខែមីនា ឆ្នាំ២០១៦ថ្មីៗនេះទេ ប៉ុន្តែរូបគេធ្លាប់វ៉ៃសរុប២៧ដង ចាញ់តែ១ដង ប៉ុណ្ណោះ មុនប្រកួតនេះ ដូច្នេះនេះជាបរាជ័យលើកទី២ ក្នុងអាជីពសម្រាប់កីឡាករ Vargas ៕

ae-6 ae ae-1 ae-2 ae-3 ae-4 ae-5


ចែករំលែក៖