ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ឈុន បញ្ញា លើកពាន ក្រោយវាយឈ្នះកីឡាករ លីន វិបុល វគ្គផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតកីឡាករ ឈុន បញ្ញា មកពីក្លិបរហាប់ស្វាយប៉ាកទទួលបានពានរង្វាន់ជើងឯកTIFFY SUPER FIGHT ទម្ងន់៥៤ តាមរយៈកាយប្តូរកណ្តាប់ជាមួយកីឡាករ លីន វិបុល មកពីក្លិប បុរីរាជសីហ៍មានប្ញទ្ធិក្នុ្ងងវគ្គផ្តាច់ព្រ័ត្រខណៈដែលកីឡាករស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរទទួលបានចំណាត់ថ្នាក់លេខបន្ទាប់ពីវាយឈ្នះពិន្ទុលើកកីឡាករមាឃ សុវណ្ណារ៉ា មកពីក្លិបរាជសីហ៍ ខេត្តរតនគិរី កាលពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសង្វៀនTIFFY ARENA ។

ជំនួបវគ្គប្រកយតផ្តាច់ព្រ័ត្ររវាងកីឡាករ ឈុន បញ្ញា នឹង កីឡាកលីន វិបុលនោះ ពិតជាធ្វើឲ្យទស្សនិកជន មានអារម្មណ៍រន្ធតមែន ព្រោះសកម្មភាពប្រកួតរយៈពេល៣ពួកគេវាយសន្ធបរហូត ។ ការប្រកួតនេះ កីឡាករទាំង២នាក់ បានប្រើគ្រប់វិធីសាស្ត្រដើម្បីផ្តួលគ្នាទៅវិញទៅមក។ ប៉ុន្តែយុទ្ធវិធីវាយសម្រុករបស់កីឡាករ ឈុន បញ្ញា មានលក្ខណៈច្បាស់ និងចំគោលដៅបានល្អច្រើនជាងលីន វិបុល ព្រោះបញ្ញាមានបទពិសោធន៍លើរេញច្រើន និងភាពរហ័សរហួនធ្វើវិបុលពិតបាកក្នុងកាតតាមវាយ ។

ចុងក្រោយ លោកអាជ្ញាកណ្តាលលើដៃ ឈុន បញ្ញាឲ្យទទួលជ័យជម្នះលើលីនវិបុល ដោយបញ្ញាទទួលបានតំណែងជាម្ចាស់ជើងឯកTIFFY SUPER FIGHT ទម្ងន់៥៤ អមជាមួយប្រាក់រង្វាន់ចំនួន៤ពានដុល្លារ និងពានធំចំនួន១ កីឡាករ លីន វិបុលទទួលបានចំណាត់ថ្នាក់លេខ២ អមដោយថវិកាចំនួន២ពានដុលា្លរនិងពានរង្វាន់១ ចំណាត់ថ្នាក់លេខ៣កីឡាករ ស្រៀង ធិតធិ អមដោយថវិកាចំនួន៧៥០ដុល្លារ ពានរង្វាន់និងកីឡាករ មាឃ សុណ្ណរា ទទួលបានចំណាត់ថ្នាក់លេខ៤អមជាមួយថវិកាចំនួន៥០០ល្លារ។

គួររំលឹកថា កការប្រកួត កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ លក្ខណៈម៉ារ៉ាតុនរបស់ដស្ថានីយទូរទូស្សន៍ប៉ុស្តិ៍លេខ៥ មានកីឡាករចូលរួមចំនួន៣២នាក់ មកពីគ្រប់ខេត្ត ទូទាំងប្រទេស ប៉ុន្តែកម្មវិធីនេះត្រូវផ្លាស់ប្តូរពីថ្ងៃអាទិត្យជំនួសវិញនៅថ្ងៃសៅរ៍ ចាប់ពីសប្តាហ៍ទី២នៃ ខែវិច្ឆិកា ឆ្នាំ២០១៦តទៅ នេះបើយោងតាមឲ្យដឹងពីសំណាក់លោក សេង កដិកាអ្នកគ្រប់គ្រង់កម្មវិធីប្រដាល់សង្វៀនខាងលើក ៕ សារីម

index chhun-panha chhun-panha-win


ចែករំលែក៖