ខេត្តកណ្តាល ៖ លោកស្រី គួច អីគាវ អគ្គនាយិកាក្រុមហ៊ុន LDI ENTD4DRISO LTD លោកឧកញ៉ា មិុល សារឿន នាយកក្រុមហ៊ុនសារឿនរតនៈនិងលោក ស្រី មាស ណារី លោកគួច ណាវ នាយក ប្រតិបត្តិមជ្ឍមណ្ឌលនាឡិកាស្វីសនិង ជបុ៉ន ព្រមទាំងបុត្រាបុត្រី រួមទាំងពុទ្ធបរិ ស័ពនៅរាជធានីភ្នំពេញនិងខេត្តកណ្តាល មុនមូលមតិគ្នាជាអកច្ឆន្ត ផ្តួចផ្តើមធ្វើបុណ្យ បុណ្យកឋិនទានមហាសាមគ្គីដើម្បីដង្ហែទៅ វេប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះ វស្សាអស់ត្រីមានក្នុងពុទ្ធសីមាវត្តជ័យឧត្តម តាមពុទ្ធានុញ្ញាតិនិងម្យា៉ងទៀតដើម្បី ប្រមូលប្រច័្ចយយកមកកសាងសាលាឆាន់ថ្មី១ខ្នងដែលមាន បណ្តោយ៤៧ម៉ែត្រ និងទទឹង២៧ម៉ែត្រ កម្ពស់២៧ម៉ែត្រ ស្ថិតក្នុងភូមិអំពិលឧត្តម ឃុំសំរោងធំ ស្រុក កៀនស្វាយ េខត្តកណ្តាល។ ដោយឡែក ខ្លោងទ្វារព្រំមុខបួនជាប់ផ្លូវជាតិលេខ១ មកដល់វត្តមានបណ្តោយ១១៣០ម៉ែត្រ ទទឹង១១ម៉ែត្រ កម្ពស់១៦ម៉ែត្រ កសាង ឡើងដោយក្រុមគ្រួសារឧបាសិកាគួច លីគាវ និងឧបាសកគួច ណាវ។
ព្រះគ្រូធម្មវាទី អុិត សំអុល ចៅអធិការ វត្តអំពិលឧត្តមមានថេរដីកាថាការកសាងសាលាឆាន់ថ្មី គឺចាប់ផ្តើមតាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ហើយគ្រោងបញ្ចប់នៅ ឆ្នាំ២០១៧ ខាងមុខនេះ។ បច្ចុប្បន្នកសាងបានប្រហែល៩០ភាគរយហើយដោយ ចំណោយថវិកាចំនួន៩មុឺនដុល្លារអាមេរិក។
លោកគួច ណាវក្នុងនាមម្ចាស់ដើម បុណ្យដែលកាន់ត្រៃធំបានមានប្រសាសន៍ ឲ្យដឹងកាលពីថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០១៦ ថា បើទោះបីជាមានភ្លៀងធ្លាក់តាំងពីម៉ោង៣ទៀបភ្លឺរហូតដល់ម៉ោង២រសៀលជាហេតុធ្វើឲ្យពិធីបុណ្យជួបការលំបាកក៏ដោយក៏ការដង្ហែអង្គកឋិនទានចូលមកកាន់ព្រះ វិហារវត្តជ័យឧត្តម យើងនេះនៅតែមានភាព អូ៊រអរនិងសប្បាយរីករាយដោយបងប្អូនពុទ្ធបរិស័ពទាំងអស់បានរួមគ្នាជាមហាសាមគ្គីទាំងភ្លៀងដង្ហែជំុវិញព្រះវិហារចំនួន៣ជុំ ប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដើម្បីវេប្រគេនព្រះសង្ឃជាកិច្ចបង្ហើយ បុណ្យនិងទទួលផល្លានិសង្ឃរៀងខ្លួនកំុបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា បច័្ចយដែលប្រមូលបាន ពីការផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី នេះទទួលបានបច្ច័យចំនួន៧៧លាន៧ សែន៧មុឺនរៀលនិងប្រាក់ដុល្លារចំនួន ៣៥៨៨ដុល្លារអាមេរិកផងដែរ៕ នី សោភា