ព័ត៌មានទាន់ហេតុការណ៍៖

យុវជនល្មោភកាមចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំរហូតបានសម្រេច

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់បានស្ទាក់ផ្លូវក្មេងស្រីអាយុ១៤ឆ្នាំ ចាប់ខ្ទប់មាត់អូសចូលក្នុងព្រៃស្ងាត់ធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលចាប់ខ្លួន កាលពីវេលាម៉ោង១៨ និង៤១នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចឈ្មោះ សយ មករា ស្ថិតក្នុងភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល។

ករណីរំលោភសេពសន្ថវៈនេះបានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមដើមអំពិលទឹក ស្ថិតក្នុងភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ឆុន សុខនៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិព្រែកផ្តៅ ឃុំរកាកោងទី១ ស្រុកមុខកំពូល ។ ចំណែកឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីជាម្តាយបានប្រើក្មេងស្រីរងគ្រោះឲ្យទៅទិញទឹកបរិសុទ្ធតែម្នាក់ឯង ។ គ្រាដែលក្មេងស្រីរងគ្រោះដើរត្រឡប់មកផ្ទះវិញ ស្រាប់តែជនសង្ស័យស្ទុះចូលទៅស្ទាក់ផ្លូវក្មេងស្រីរងគ្រោះចាប់គំរាមខ្ទប់មាត់ អូសចូលទៅក្នុងព្រៃស្ងាត់ធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេចបំណងចំនួន៣លើក ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបាននិយាយគំរាមក្មេងស្រីរងគ្រោះកុំឲ្យប្រាប់នណា ទើបដើរត្រឡប់ទៅផ្ទះរៀងៗខ្លួន ។

ប្រភពដដែលបានបន្តថា ពេលទៅដល់ផ្ទះក្មេងស្រីរងគ្រោះមិនបានប្រាប់ស្ត្រីជាម្តាយឲ្យបានដឹងនោះទេ ។

ជារឿងចៃដន្យស្ត្រីជាម្តាយឃើញឈាមប្រលាក់ជើង និងគូថខោក្មេងស្រីរងគ្រោះក៏ជជីកសួរនាំ ទើបដឹងរឿងនាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ។ ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍បាលបានចុះស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

ae-1

ae-7

ae-8 ae

ae-4 ae-5 ae-6


ចែករំលែក៖