ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ លោកស្រី គ្លីនតុន មានភាគរយឈ្នះ៩៨,៣ភាគរយចំណែកលោកត្រាំមានតែ១,៤ភាគរយ

ចែករំលែក៖

ចំនួនពលរដ្ឋអាមេរិកគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីការឃោសនាបោះឆ្នោតមកទល់ពេលនេះគឺខ្ពស់ជាងលោក អូបាម៉ា នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០០៨និង២០១២ទៅទៀត។

តាមការស្ទង់មតិរបស់ Huffington Post បានបង្ហាញឲ្យឃើញថា នៅក្នុងការស្ទង់មតិចុងក្រោយនេះលោកស្រី គ្លីនតុន ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ៩៣ភាគរយ ចំណែកលោក ដូណាល់ ត្រាំ វិញទទួលបានតែ៣ភាគរយប៉ុណ្ណោះ។ ទាំងនោះបានបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិកបានពេញចិត្តនឹងការជ្រើសរើសលោកស្រី គ្លីនតុន សម្រាប់ដឹកនាំពួកគាត់។

រាល់ការស្ទង់មតិតាំងពីដើមរហូតមកទល់ពេលនេះលោកស្រី ហ៊ីលឡារី គ្លីនតុន មានសំឡេងគាំទ្រនាំមុខលោក ដូណាល់ ត្រាំ ជានិច្ច។ បណ្តាញព័ត៌មាន Huffington Post បានផ្សាយថា លោកស្រី គ្លីនតុន ប្រាកដជាទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកានេះ ដោយ ឱកាសយកឈ្នះរបស់លោកស្រីមានរហូតដល់ទៅ៩៨,៣ភាគរយ ចំណែកលោក ត្រាំ មានតែ១,៤ភាគរយៈ។

លោកស្រី គ្លីនតុន ទទួលបានការគាំទ្រទាំងស្រុងពីស្ត្រីរាប់សិបលាននាក់នៅអាមេ រិក។ នៅថ្ងៃទី៨ ខែវិច្ឆិកា នេះជាថ្ងៃដែល ធ្វើការបោះឆ្នោត បើកទំព័រសករាជថ្មីដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិក ហើយអ្នកបោះឆ្នោតភេទស្រីរាប់លាននាក់ នឹងធ្វើរឿង អ្វីមួយដែលពួកគេមិនដែលមានឱកាសនាពេលកន្លងមក នោះគឺពួកគេបោះឆ្នោតគាំទ្រ បេក្ខជនលោកស្រី ហ៊ីលឡារី គ្លីនតុន ដើម្បី ក្លាយជាប្រធានាធិបតីស្រីរបស់អាមេរិក។

សម្រាប់ពួកគេគឺបានរង់ចាំ៩៦ឆ្នាំ ហើយ អ្នកខ្លះដែលបានកើតមុន ថ្ងៃទី១៨ ខែ សីហា ឆ្នាំ១៩២០ នៅក្នុងសហរដ្ឋអាមេរិក កាលនោះអាមេរិកមិនអនុញ្ញាតឲ្យមនុស្សស្រីទទួលបានការបោះឆ្នោតឲ្យអ្នកដែល ពួកគាត់គាំទ្រនោះទេ ហេតុដូចនេះភាគច្រើននៃពលរដ្ឋអាមេរិកប្រហែលជាគាំទ្រឲ្យលោកស្រី គ្លីនតុន ជាប់ឆ្នោត ឡើងកាន់តំណែងជាប្រធានាធិបតីហើយមើលទៅ។

នៅក្នុងនោះដែរលោកយាយ Estelle Schultz វ័យ៩៨ឆ្នាំ ជាអ្នកធ្លាប់បម្រើការ ក្នុងគម្រោងរៀបចំសង្គ្រាមលោកលើកទី២ និងជាអ្នកសម្របសម្រួលផ្នែកអប់រំ ប៉ុន្ដែ បច្ចុប្បន្នលោកយាយហាក់មានជំងឺបេះដូងធ្ងន់ធ្ងរបានលើកឡើងថា “ខ្ញុំសម្រេចចិត្តថា ខ្ញុំនឹងរស់នៅឲ្យបានយូរគ្រប់គ្រាន់ដើម្បី មើលឃើញការបោះឆ្នោតគាំទ្រប្រធានា ធិបតីស្រី លើកដំបូងបំផុតរបស់យើង”។

សំឡេងគាំទ្រលោកស្រីកើនឡើងខ្ពស់ក្រោយពេលដែល លោក James Comey ជាប្រធាន FBI បានធ្វើការជម្រាបជូនដល់សភាកាលពីថ្ងៃទី៦ វិច្ឆិកា ថា ការត្រួតពិនិត្យ ក្នុងការស៊ើបអង្កេតលើអុីម៉េលដែលលោកស្រី ហ៊ីលឡារី គ្លីនតុន ប្រើប្រាស់ជាឯកជន បង្ហាញជាលទ្ធផលថា គ្មានសញ្ញាណាមួយដែលពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មដែលអាចនាំឲ្យធ្វើការចោទប្រកាន់ទៅលើបេក្ខភាពប្រធានាធិបតីរូបនេះ។

ក្នុងលិខិតដ៏ខ្លីរបស់ប្រធាន FBI រូបនេះ បានសរសេរថា «ផ្អែកលើការត្រួតពិនិត្យ របស់យើង យើងនៅតែមិនផ្លាស់ប្តូរសេចក្តីសន្និដ្ឋានដើមដែលយើងធ្លាប់បានបញ្ជាក់កាលពីខែកក្កដាស្តីអំពីលោកស្រី ហ៊ីលឡារី គ្លីនតុន»។

គួរបញ្ជាក់ផងដែរថា លោក ហ៊ីលឡារី គ្លីនតុន ត្រូវបានគេចោទប្រកាន់ថា មាន សារអុីម៉េលដែលពាក់ព័ន្ធនឹងរឿងឧក្រិដ្ឋកម្ម និងទទួលរងការវាយប្រហារខ្លាំងៗពីដៃ គូប្រជែងគឺលោក ដូណាល់ ត្រាំ ក្នុងដំណើរ ឃោសនារកសំឡេងគាំទ្រ ប៉ុន្តែភ្នាក់ងារ ស៊ើបអង្កេត FBI ពិនិត្យស្រាវជ្រាវយ៉ាង ម៉ត់ចត់រកមិនឃើញដូចដែលការចោទនោះទេ។

ការបោះឆ្នោតអាមេរិកនេះដែរគឺប្រហែល ជាស្ថិតនៅក្នុងលក្ខខណ្ឌនៃការបោះឆ្នោត ដែលទទួលបានការចាប់អារម្មណ៍ និងទាក់ ទាញយ៉ាងខ្លាំងបំផុត។ នៅទូទាំងពិភព លោកចំណុចពាក់ព័ន្ធនឹងអសមត្ថភាពលើប្រព័ន្ធនយោបាយបានធ្វើឲ្យមានការតវ៉ា ផ្ទុះឡើងជាច្រើនដើម្បីទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យ និងសមភាព (ភាពស្មើគ្នា) កាន់តែច្រើននឹងធ្វើឲ្យប្រទេសនៅទូទាំង ពិភពលោកជាច្រើនយកតម្រាប់តាម។

តាមការលើកឡើងរបស់លោក Thorsten Benner អគ្គនាយកវិទ្យាស្ថានគោល នយោបាយសាធារណៈពិភពលោកប្រចាំទីក្រុងបឺលីនបានលើកឡើងថា «លោក ត្រាំ ជាអំណោយរបស់អាល្លឺម៉ង់ទៅឲ្យ អាមេរិកអ្វីទាំងអស់គឺជីតារបស់លោក ត្រាំ បានចាកចេញពីអាល្លឺម៉ង់ទៅកាន់អាមេរិកដែលនាំមកនូវវត្តមានរបស់លោក ត្រាំ ហើយប្រសិនបើលោក ត្រាំ ជាប់ឆ្នោតឡើង កាន់តំណែងជាប្រធានាធិបតីទំនាក់ទំនងភាពជាបងប្អូននឹងលោកស្រីអធិការបតី អេនជេឡា មែរគែល នឹងមានអារម្មណ៍ ជាពិសេសមួយសម្រាប់ការឆ្លើយតបនឹង ជំនួយថា នឹងផ្ដល់នូវសុវត្ថិភាពពិភពលោក តាមរយៈបេក្ខភាពប្រធានាធិបតីលោក ដូណាល់ ត្រាំ»។

ដោយឡែកលោកស្រី Lijia Zhang គឺជាអ្នកនិពន្ធ «ភាពអស្ចារ្យនៃសង្គម និយម» ឯកសារជំនួយស្មារតីសម្រាប់កម្មករចិនបានលើកឡើងថា «ពលរដ្ឋអាមេរិក បានត្អូញត្អែរ និងរិះគន់យ៉ាងខ្លាំងលើ ប្រទេសចិនដោយចោទប្រកាន់ពីការទទួល យកការងារ និងទូទាត់លើឯកសាររូបិ យប័ណ្ណរបស់ខ្លួន ជាពិសេសនៅក្នុងអំឡុងយុទ្ធនាការបោះឆ្នោតគឺមានពាក្យបណ្តឹងកាន់តែច្រើនឡើងពាក់ព័ន្ធនឹងបញ្ហានេះលោក ដូណាល់ ត្រាំ ជាបេក្ខជននាំមុខ របស់គណបក្សសាធារណរដ្ឋបានចោទ ប្រកាន់ប្រទេសចិនថា នោះគឺជាការរំលោភ និងបានធ្វើការគំរាមថា សហរដ្ឋអាមេរិក នឹងដាក់ទោសចំពោះសកម្មភាពនេះ»៕ ម៉ែវ សាធី

trump-clinton


ចែករំលែក៖