ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldoទទួលបានពានរង្វាន់កីឡាករល្អបំផុតនៅ La Liga

ចែករំលែក៖

Cristiano Ronaldoខ្សែប្រយុទ្ធរបស់ក្លិប Real Madridបានទទួលពានរង្វាន់ ជាកីឡាករលេងល្អបំផុតនៅក្នុងក្របខណ្ឌ័អេស្ប៉ាញ La Liga រដូវកាលឆ្នាំ ២០១៥-១៦។

ក្នុងរដូវកាលចាស់ កីឡាករអន្តរជាតិព័រទុយហ្គាល់Cristiano Ronaldoបានស៊ុតបាល់បញ្ចូល ទីបាន៣៥គ្រាប់ជួយក្រុមReal Madridឈរ លំដាប់លេខ២ប៉ុណ្ណោះប៉ុន្តែរូបគាត់បានរកគ្រាប់បាល់១៦គ្រាប់ឲ្យReal Madrid ឈ្នះជើងឯកChampions Leauge។

មិនត្រឹមតែប៉ុណ្ណោះ កីឡាករវ័យ៣១ឆ្នាំនេះបានជួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ឈ្នះជើងឯកយ៉រ៉ូឆ្នាំ២០១៦នៅក្នុងប្រទេសបារាំងទៀតផង។

គួរបញ្ជាក់ថា Ronaldoបានទទួលពានរង្វាន់ Alfredo di Stefano នេះនៅថ្ងៃដែលគាត់ចុះកិច្ចសន្យាថ្មីជាមួយនឹងក្រុមReal Madrid រហូតដល់ឆ្នាំ ២០២១។

កីឡាករRonaldoបានថ្លែងថា “ថ្ងៃនេះពិតជាពិសេសណាស់សម្រាប់ខ្ញុំ។ ខ្ញុំទទួលបានពានរង្វាន់នៅចំថ្ងៃចុះកុងត្រាថ្មីតែម្តង។ ខ្ញុំពិតជាសប្បាយចិត្ត ណាស់ហើយវានឹងបន្តជំរុញទឹកចិត្តរបស់ខ្ញុំឲ្យខិតខំលេងនៅក្នុងរយះពេល ជាច្រើនឆ្នាំទៀត។”

បច្ចុប្បន្នក្រុមReal Madridកំពុងតែឈរលំដាប់កំពូលនៅអេស្ប៉ាញ La Ligaមាន២៧ពិន្ទុក្នុងចំណោម១១ប្រកួត ហើយនាំមុខក្រុមBarcelonaចំនួន២ប្រកួត ៕
ae ae-1


ចែករំលែក៖