ខេត្តព្រះសីហនុ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ត្រៀមរៀបចំបុណ្យសមុទ្រជុំទី២ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ២៤ និង២៥ ខែធ្នូ ឆ្នាំ២០១៦ និងបុណ្យឆ្លងឆ្នាំសកល នៅ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ថោង ខុន មានប្រសាសន៍ថា កិច្ច ប្រជុំនាពេលនេះមាន៩ចំណុចរួមមាន ១- ផ្តោតសំខាន់លើការរៀបចំហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់នៅទីតាំងប្រារព្ធពិធីក៏ដូចនៅផ្លូវសំខាន់ៗត្រូវបញ្ចប់ឱ្យរួចរាល់តាមការគ្រោងទុកទោះបីអាកាសធាតុពុំអំណោយផលមានភ្លៀងធ្លាក់ញឹកញាប់ក៏ដោយ។
ស្របជាមួយគ្នានេះសាលាខេត្តនិង សាលាក្រុងត្រូវរៀបចំផ្លូវលេខ៥០០និងផ្លូវលេខ៥០២ជាផ្លូវថ្មើរជើងសម្រាប់ទេសចរ ដើរកម្សាន្តពេលរាត្រីផ្លូវមួយខ្សែចេញពី ព្រលានយន្តហោះឱ្យបានចប់រួចរាល់មុន បុណ្យសមុទ្រខាងមុខនេះ។ ២- សាលា ខេត្តនិងសាលាក្រុងត្រូវបន្តរៀបចំនូវ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យនិងតុបតែងឱ្យបានល្អនៅទីក្រុង ទីប្រជុំជន និងនៅគ្រប់មូលដ្ឋានអាជីវ កម្មនិងលំនៅឋាន។ បន្តបំផុសចលនាប្រជាពលរដ្ឋរៀបចំផ្ទះសម្បែងចូលរួមទទួលភ្ញៀវស្នាក់នៅ ។ ៣-ជំរុញការផ្សព្វផ្សាយតាម គ្រប់មធ្យោបាយជូនដល់ប្រជាពលរដ្ឋ ។ ៤-ត្រូវបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាននិងសេវាកម្សាន្តផ្សេងៗទៀតដល់អាជីវករក៏ដូចជាបុគ្គលិកបម្រើការមានឯកសណ្ឋានស្អាតល្អនៅតាមមូលដ្ឋានអាជីវកម្មនីមួយៗ។ អប់រំណែនាំឱ្យបងប្អូនអាជីវកររក្សាតម្លៃទំនិញនិងសេវាកម្មឱ្យបានសមរម្យ។ ត្រូវបន្តពង្រឹងការ គ្រប់គ្រងក្រុមឆ្មាំឆ្នេរសមុទ្រដែលទើបបាន បណ្តុះបណ្តាលរួច។ ៥-ត្រូវបន្តជំរុញគ្រប់ មធ្យោបាយដឹកជញ្ជូនដូចជារថយន្តតាក់ស៊ី កាណូតទេសចរណ៍ដោយមានការក ែលម្អសោភណភាពគុណ ភាពសេវាតាម គំរូស្តង់ដារដែលបានឯកភាពហើយម៉ូតូឌុបត្រូវមានអាវកាក់និងមានលេខសម្គាល់ ត្រឹមត្រូវ។ ត្រៀមរៀបចំវេទិកាជាតិស្តីពីការ គ្រប់គ្រងឆ្នេរឱ្យបានជោគជ័យ។ ៦-ខ្លោង ទ្វារថ្មីនិងឆ្នេរឯករាជ្យឆ្នេរអូរឈើទាល១និងឆ្នេរអូរឈើទាល២ត្រូវរៀបចំឱ្យហើយតាម ការណែនាំរបស់លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា។ ស្របជា មួយគ្នានេះដែរ ឆ្នេរកោះពស់ត្រូវរៀបចំឱ្យ មានសកម្មភាពរស់រវើក ដើម្បីចូលរួមអប អរសាទរពីធីបុណ្យសមុទ្រ។ ៧- ការរៀប ចំតាំងពិព័រណ៍ត្រូវបន្តផ្សព្វផ្សាយនិងផ្តល់អាទិភាពដល់សិប្បកម្មនិងផលិតផលក្នុងស្រុកដែលការងារនេះដឹកនាំដោយក្រសួង ពាណិជ្ជកម្មនិងមានការសហការជាមួយ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ។ ដោយ ឡែកការរៀបចំពិព័រណ៍អភិវឌ្ឍន៍តំបន់ឆ្នេរ និងការតាំងពិព័រណ៍ម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៍ IT ដឹកនាំដោយក្រសួង ទេសចរណ៍ជូនស្តង់ធំមួយសម្រាប់ក្រសួងបរិស្ថាន។ ៨-ក្បួនព្យុហយាត្រានិងផ្ទាំង ទស្សនីយភាពសិល្បៈត្រូវសហការឱ្យបានល្អជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធតាមផែនការដែល បានគ្រោងទុក។ ៩ យកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខប៉ុស្តិ៍បញ្ជាការប៉ុស្តិ៍សុខា ភិបាលសង្គ្រោះ ប៉ុស្តិ៍បាត់និងស្វែងរករៀបចំទីតាំងបង្គន់អនាម័យចល័តឱ្យបានគ្រប់គ្រាន់ ចាត់តាំងក្រុមអនាម័យចល័ត ក្រុមអ្នក ស្ម័គ្រចិត្តឱ្យបានល្អ។ ស្នើសិក្សាគិតគូរឱ្យបានហ្មត់ចត់អំពីប្រព័ន្ធចរាចរណ៍កុំឱ្យមានការកកស្ទះ។
លោក ថោង ខុន បានបន្តថា មានកិច្ចការជាច្រើនទៀតដែលត្រូវខិតខំបំពេញ សហការគ្នាគ្រប់ផ្នែកគ្រប់ថ្នាក់ ផ្នែកឯកជន និងបងប្អូនប្រជាពលរដ្ឋយកឱកាសរៀបចំ ពិធីបុណ្យសមុទ្រនេះដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងជាប៉ូលសេដ្ឋកិច្ចពហុបំណងមួយដ៏ល្អ ស្របតាមផែនការយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាលនិងជាទីក្រុងបៃតងមានឆ្នេរខ្សាច់ស្អាតនិងទឹកសមុទ្រខៀវ ស្រងាត់នាទិសនិរតី៕ សហការី