បណ្តាញទំនាក់ទំនងសង្គមបច្ចុប្បន្នមាន ពលរដ្ឋរាប់រយលាននាក់ប្រើប្រាស់នៅជុំវិញ ពិភពលោកបាននាំមកនូវផលប្រយោជន៍ជាច្រើនជួយឲ្យពលរដ្ឋទទួលដឹងឮព័ត៌មាន សង្គមសុខភាព និងធ្វើឲ្យអ្នកព្រាត់ប្រាសរាប់ សិបឆ្នាំជួបគ្នាវិញជាដើម…។ ប៉ុន្តែបណ្តាញ សង្គមនឹងនំាមកនូវផលអវិជ្ជមានជាច្រើន ប្រសិនបើអ្នកប្រើប្រាស់ដែលជាអ្នកជ្រុលនិយម ប្រើប្រាស់ក្នុងគោលដៅបង្កចលា ចលនោះ។ បណ្តាញសង្គមងាយស្រួល ក្នុងការបំផុសបំផុលឲ្យមានអំពើហិង្សា កើតឡើង។
នៅក្នុងប្រទេសកុម្មុយនីស្តអ្នកប្រើប្រាស់ បណ្តាញសង្គមត្រូវបានតាមដានយ៉ាងយក ចិត្តទុកដាក់ដោយសារតែវាអាចបង្កភាព ចលាចលប្រឆាំងរដ្ឋាភិបាលបានដូចជានៅក្នុងប្រទេសចិនជាដើម។
កន្លងមកក្រុមភេរវកម្មនៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប ក៏បានប្រើប្រាស់បណ្តាញទាំងនោះសម្រាប់វាយប្រហារភេរវកម្មផងដែរ។ ទាំងនោះហើយបានធ្វើឲ្យប្រទេសជាច្រើនសម្រេចបិទបណ្តាញទំនាក់ទំនងសង្គម។
ជាក់ស្តែងនៅក្នុងប្រទេសទួរគីក្រោយមានការវាយប្រហារជាបន្តបន្ទាប់ សម្លាប់ មនុស្សរាប់រយនាក់ រដ្ឋាភិបាលបានសម្រេច បិទបណ្តាញសង្គម ដូចជាហ្វេសប៊ុក ធ្វីត ធើ វាត់ស្អាប់ ជាដើម។ កន្លងមកថ្មីៗរដ្ឋា ភិបាលទួរគីបានធ្វើការអះអាងថា ទំនាក់ ទំនងគ្នាតាមបណ្តាញសង្គមធំៗ និងល្បីៗ នៅក្នុងប្រទេសទាំងមូលនឹងត្រូវធ្វើការបិទចោលទាំងអស់ដូចជាហ្វេសប៊ុក Twitter និង WhatsApp ជាដើម។
ក្រុមហ៊ុនផ្តល់សេវាអុីនធើណេតទាំង អស់ដែលមាននៅទួរគីបានចាប់ផ្តើមបង្អាក់ ដំណើរការនៃការប្រើប្រាស់ប្រព័ន្ធបណ្តាញ សង្គមទាំងនោះបន្តិចម្តងៗ កម្មវិធីឆាតដូច ជា Skype ក៏ត្រូវបានប៉ះពាល់ដែរ។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរទួរគី។
ប្រភពដដែលរបស់អាជ្ញាធរដែលបានបកស្រាយថា ការត្បិតត្បៀតទៅលើការប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសគឺធ្វើឡើងនៅក្រោយពេលដែលស្ថានភាព នយោបាយកំពុងគ្របដណ្តប់ប្រទេស ហើយ ទួរគីមិនអនុញ្ញាតឲ្យមានចលាចលណាមួយ កើតឡើងនៅក្នុងប្រទេសសាជាថ្មីឡើយ៕